សន្តិសុខសង្គម
ឃាត់ជនជាតិចិនប្រុសស្រី ១៣នាក់ ក្រោយរកឃើញអាវុធខ្លី គ្រាប់បែកដៃ និងសារធាតុញៀន
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលត្រួតពិនិត្យ រកឃើញជនជាតិចិន ១៣នាក់ រួមជាមួយអាវុធខ្លី គ្រាប់បែកដៃ នឹងសារធាតុញៀន។ ប្រតិបត្តិការណ៍នេះ ធ្វើឡើងកាលពីវេលាម៉ោង ៧យប់ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុង បុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីកម្លាំងជំនាញ បានឱ្យដឹងថា ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ នៅផ្ទះលេខ១០៤ ផ្លូវR១៣ (បុរីប៉េងហួត) ភូមិបឹងឈូក សង្កាត់និរោធ ច្បារអំពៅ។ ជាក់ស្តែង កម្លាំងនគរបាលចម្រុះ បានប្រតិបត្តិការណ៍ ត្រួតពិនិត្យរកឃើញជនជាតិចិន ១៣នាក់ (ប្រុស ៨នាក់ , ស្រី៥នាក់) ស្នាក់នៅ។
ក្នុងនោះសមត្ថកិច្ច ត្រួតពិនិត្យរកឃើញមានកាំភ្លើងខ្លី ម៉ាក Glock -19 ចំនួន ១ដើម, គ្រាប់កាំភ្លើងខ្លី ៩០គ្រាប់, គ្រាប់បែកដៃ ចំនួន ១គ្រាប់, បង់ខ្លី ចំនួន ៣បង់, គ្រាប់វែង ចំនួន ២៤គ្រាប់ , ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ៥កញ្ចប់ថង់ធំល្មម, ថ្នាំគ្រាប់ពណ័ផ្កាឈូក មានអក្សរWY ចំនួន ១៣៤ គ្រាប់, ក្រដាសអាលុយមីញូម ចំនួន១, ខ្នោះដៃដែក ចំនួន២, ដែកកេះចំនួន៩, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១, Laptop ១គ្រឿង, iPhone ៤៨គ្រឿង។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង១៣ នាក់ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕



អត្ថបទ ៖ រដ្ឋា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


