ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ ស ថេត ផ្ដល់ការយកចិត្តទុកដាក់ចំពោះមន្ត្រីនគរបាលមួយរូប ដែលថៃបានចាប់ ហើយទើបដោះលែងមកវិញ
មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ លោក គៀត ស៊ីម៉ាក់ ដែលទើបត្រូវបានទាហានដោះលែងឱ្យត្រលប់មកកម្ពុជាវិញ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទទួលបានការយកចិត្តទុកដាក់ពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកកឋិន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក បានរងរបួសក្នុងសមរភូមិបឹងត្រកួន និងត្រូវបានទាហានថៃចាប់បានកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ហើយទើបតែបានបញ្ជូនមកវិញកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបញ្ជាក់ឱ្យដឹងបែបនេះនៅលើបណ្ដេញសង្គមហ្វេសប៊ុក នៅថ្ងៃពុធនេះ។

លោកនាយឧត្តមសេនីយ៍ ស ថេត តាមរយៈលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់ ឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលផែនការងារសេនាធិការ រួមសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយ ដែលមានថវិកាចំនួន២លានរៀលជូនដល់លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន ខេត្តបន្ទាយមានជ័យ។

លោកស្នងការរងបានពាំនាំការសួរសុខទុក្ខពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំពោះលោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ និងបានលើកទឹកចិត្ត ជូនពរឱ្យឆាប់ជាមានសុខភាពល្អមាំទាំឡើងវិញ។ លោក បានលើកឡើងពីការគិតគូររបស់ថ្នាក់ដឹកនាំ ចំពោះសុខទុក្ខ និងយកចិត្តទុក្ខដាក់ខ្ពស់ដល់គ្រប់កងកម្លាំងទាំងអស់ ហើយប្ដេជ្ញាមិនបោះបង់កងកម្លាំងគ្រប់គ្នានោះទេ។ លោកស្នងការរង ក៏បានជំរុញដល់ក្រុមគ្រូពេទ្យឱ្យមើលថែរហូតដល់ជាសះស្បើយ៕
ដោយ៖ អ ពៅ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


