Connect with us

សន្តិសុខសង្គម

យោធា​ថៃ​ចាប់​ខ្លួន​ប្តី​ប្រពន្ធជន​ជាតិ​ថៃ ​ពាក់ព័ន្ធរត់​ពន្ធ​បារី​ពី​កម្ពុជា​

បានផុស

នៅ

យោធា​​ថៃ​ប្រចាំ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ​បានឃាត់ខ្លួនជនជាតិថៃ ​២នាក់ ​ដែល​ជា​ប្តីប្រពន្ធ ខណៈកំពុង​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​បារី​គេចពន្ធពី​កម្ពុជា​ចូល​ទៅ​ប្រទេសថៃ។ ក្នុងនោះ បុរសជាប្តី​ត្រូវ​បាន​រាយការណ៍​ថា​ជា​​មន្ត្រីយោធា។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​នៅ​យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិថាប់ភ្រិក ស្រុក​អារញ្ញ​ប្រាថេត ខេត្តស្រះកែវ បន្ទាប់ពីកម្លាំងជំនាញសង្កេត​ឃើញ​សកម្មភាព​សង្ស័យ​រថយន្ត​មួយ​ដែល​ធ្វើ​ដំណើរ​ចេញ​ចូល​តំបន់​ព្រំដែន​ជា​ញឹកញាប់​នៅ​ពេល​យប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ស៊ើប​អង្កេត ​សមត្ថកិច្ច​បាន​រក​ឃើញ​រថយន្តម៉ាក Honda Jazz ​ពណ៌​ស​ ពាក់​ស្លាក​លេខ​ខេត្ត​ឈុនបុរី ​មានសភាព​ផ្ទុក​ធ្ងន់ខុសធម្មតា ​ហើយ​បាន​ដាក់​កម្លាំងតាមដានរហូតដល់ពេលចាប់ខ្លួន។ មុន​ពេល​ប្រតិបត្តិការ សមត្ថកិច្ច​បាន​ឃើញ​បុរស​ជនជាតិខ្មែរ ២​នាក់ ​លីកេស​ឆ្លង​ដែន​ មក​ប្រគល់​បារី​ឲ្យ​ភាគី​ថៃ ហើយ​ជួយ​លើក​ដាក់​ក្នុង​រថយន្ត។ ទោះ​ជា​យ៉ាង​ណា ​បន្ទា​ប់​ពី​សមត្ថកិច្ច​បង្ហាញ​ខ្លួន​ ជន​ជាតិ​ខ្មែរ​ទាំង​នោះ​បាន​រ​ត់​គេច​ខ្លួន​ត្រឡប់​ទៅ​ទឹ​ក​ដីកម្ពុជាវិញ។

ជនស​ង្ស័យ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​រួម​មាន​៖

– វីសាឡុត ចាន់ចិន្តា អាយុ ៤០ឆ្នាំ (ប្តី) ជាមន្ត្រីយោធានៅខេត្តស្រះកែវ

– វ៉ាត់ឆារ៉ាផន អ៊ិនអន អាយុ ៤១ឆ្នាំ (ភរិយា)

ក្នុង​ប្រតិបត្តិការ​នេះ ​សមត្ថកិច្ច​បាន​រឹប​អូស​បារី​បរទេស​គេច​ពន្ធ​ចម្រុះម៉ាក ​ចំនួន ​២០ កេស​ធំ​ ស្មើ​នឹង​ប្រហែល ​៩,៨០០ កញ្ចប់ ដែល​មាន​តម្លៃរាប់​លាន​បាត​។​ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូន​ទៅ​ប៉ុស្តិ៍នគរបាលឃ្លង​ណាំ​សៃ ​ដើម្បីចាត់ការតាមនីតិវិធីច្បាប់។​ករណីនេះ​បាន​បង្ក​ឲ្យ​មាន​សំណួរ​ពី​មជ្ឈដ្ឋានសាធារណៈ​ថា ​ហេតុ​អ្វី​បាន​ជា​សកម្មភាព​នាំ​បារី​​ឆ្លង​ដែន​ពី​កម្ពុជា​ចូល​ទៅ​ថៃ​ នៅ​តែ​អាច​ប្រព្រឹត្ត​ទៅ​បាន​ជា​បន្តបន្ទាប់ ​និង​តំបន់​ណា​ដែល​អាចមា​នភាពចន្លោះក្នុងការគ្រប់គ្រង?​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម