សន្តិសុខសង្គម
លោក ជួន ណារិន្ទ ៖ កម្លាំងនគរបាលគ្រប់ផែន ត្រូវត្រៀមឲ្យរៀបរយកម្លាំង សម្រាប់អន្តរាគមន៍គ្រប់សភាពការណ៍បានទាន់ពេលវេលា
លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សង្កត់ធ្ងន់ថា កម្លាំងនគរបាលគ្រប់ផែន ត្រូវត្រៀមឲ្យរៀបរយកម្លាំងសម្រាប់អន្តរាគមន៍គ្រប់សភាពការណ៍បានទាន់ពេលវេលា។

ការសង្កត់ធ្ងន់នេះ ក្នុងឱកាស លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្ដីអំពីការងារផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងការងារតាមដានសភាពការណ៍សន្តិសុខសង្គម និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងរាជធានីភ្នំពេញ សម្រាប់ខែតុលា ឆ្នាំ ២០២៥ លើកទិសដៅការងារបន្ត កាលពីរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ ម្សិលមិញ។

នាឱកាសនោះ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឲ្យកម្លាំងទាំងអស់ ត្រូវរៀបរយកម្លាំងឲ្យបាន ១០០ ភាគរយ និង ២៤ ម៉ោង ត្រៀមជាស្រេចសម្រាប់រង់ចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំ និងចេញអន្តរាគមន៍គ្រប់សភាពការណ៍។ ក្នុងនោះ កម្លាំងទាំងអស់ ក៏ចាំបាច់ត្រូវបង្កើនការពង្រឹងឲ្យបានខ្ពស់បន្តទៀតលើកិច្ចការងារការពារថ្នាក់ដឹកនាំជាតិ , ការងារសន្តិសុខសុវត្ថិភាព និងរបៀបរៀបរយសាធារណៈ , កិច្ចការងារភូមិ-សង្កាត់មានសុវត្ថិភាព ក៏ដូចជាការចុះដោះស្រាយការកកស្ទះចរាចរណ៍តាមបណ្ដាផ្លូវមានបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។

លោកស្នងការ ក៏បានសង្កត់ធ្ងន់ដល់ជំនាញ និងអធិការខណ្ឌទាំង ១៤ ត្រូវបន្តពង្រឹងឲ្យបានខ្លាំង លើទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ខណៈបច្ចុប្បន្ន មានជនបរទេសមួយចំនួនបាននិងកំពុងយកកម្ពុជាធ្វើជាជម្រកក្នុងការប្រព្រឹត្តិអំពើឆបោកតាមបច្ចេកវិទ្យា និងជំរុញការគ្រប់គ្រងត្រួតពិនិត្យទីតាំងតូច-ធំ នៃសកម្មភាពប្រព្រឹត្តបទល្មើសទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដែលកន្លែងលួចបើកល្បែងដែលបានចូលបង្ក្រាបហើយ មិនឲ្យមានលួចបើកវិញ ជាពិសេសលួចបង្កប់តាមទីតាំងតូចៗ៕
អត្ថបទ ៖ សុភា







-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


