ជីវិតកម្សាន្ដ
តារាថៃ Wit បង្ហាញមុខមាត់ថ្មី ក្រោយកែសម្ផស្សលើកដំបូងក្នុងវ័យ ៥៤ ឆ្នាំ
នៅក្នុងពិភពសិល្បៈថៃកំពុងតែមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ឃើញមុខមាត់ថ្មីស្រឡាងរបស់តារាសម្ដែង លោក Wit Phutharit Prombandal ដែលសម្រេចចិត្តធ្វើការវះកាត់កែសម្ផស្សលើកដំបូងក្នុងវ័យ ៥៤ឆ្នាំ មើលទៅកាន់តែសង្ហានិងមុខក្មេងជាងវ័យ។
តាមរយៈគណនី IG ផ្ទាល់ខ្លួនរបស់តារាប្រុសវ័យ ៥៤ឆ្នាំ រូបនេះ បានបង្ហោះនូវរូបភាពច្រើនសន្លឹកមុនពេលវះកាត់កែសម្ផស្ស និងក្រោយវះកាត់កែសម្ផស្សដោយបញ្ចាក់ខេបសិនថា “ខ្ញុំបានសម្រេចចិត្តវះកាត់ថង់ខ្លាញ់ក្រោមភ្នែក និងលើកចិញ្ចើម។ ជាលទ្ធផលគឺល្អប្រសើរណាស់ គ្រាន់តែត្រូវទ្រាំឈឺជាង១ខែហើយ ហើយស្នាមជ្រួញនិងថង់ក្រោមភ្នែកទាំងអស់បានបាត់រលីញគ្មានសល់។ សម្រស់ថ្មីនេះ បានបានធ្វើខ្ញុំសប្បាយចិត្តជាខ្លាំង សឹងមិនគួរឲ្យជឿឡើយ”។

ថ្វីបើយ៉ាងណាក៏ដោយ បន្ទាប់ពីរូបភាពរបស់តារាសម្ដែងនិយមដើរតួជាឪពុករូបនេះបង្ហោះព្រោងព្រាតលើបណ្ដាញអ់ីនធើណេត វាបានបង្កឲ្យមានការភ្ញាក់ផ្អើលមិនស្ទើនោះទេ ពីសំណាក់អ្នកគាំទ្រលោកផ្ទាល់តែម្ដង។ ប៉ុន្តែក្នុងនោះមានទាំងមតិរិះគន់និងស្របខុសៗគ្នាលើមុខមាត់ថ្មីថា ចាស់ជាងមុន ខណៈអ្នកផ្សេងទៀតបានគាំទ្រហើយថា លោកកាន់តែសង្ហាទ្វេរគុណ ត្បិដអីបច្ចុប្បន្ននេះ លោក Wit Phutharit មានវ័យ៥៤ឆ្នាំទៅហើយ។
ដោយឡែក ចំពោះតារាសម្ដែងជើងចាស់លោក Wit Phutharit បានបញ្ចេញមតិត្រលប់ទៅវិញថា មុខមាត់ថ្មីស្រឡាងក្រោយការវះកាត់កែសម្ផស្សនេះ វាអាស្រ័យលើគំនិតរបស់មនុស្សម្នាក់ៗ មនុស្សនឹងស៊ាំនឹងវាឆាប់ៗនេះ។ ជាពិសេសលោកមិនធ្ងន់ធ្ងរអំពីនិន្នាការនៃការរិះគន់របស់មហាជនទេ។ ការសម្រេចចិត្តវះកាត់កែសម្ផស្សនេះទៀតសោត ត្រូវបានធ្វើឡើងភ្លាមៗ ព្រោះមានបញ្ហាផ្ទាល់ខ្លួនដែលលោកពុំអាចបញ្ចាក់បានឡើយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Best ចូលមន្ទីពេទ្យភ្លាមៗ ក្រោយដួលបោកក្បាលក្នុងបន្ទប់ទឹក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


