ព័ត៌មានជាតិ
ឆ្នាំនេះ ក្រសួងអប់រំ ជ្រើសរើសសាលារៀនជិត ៨០០ នៅទូទាំងប្រទេស ជាសាលាស្តង់ដារគំរូ
នៅក្នុងឆ្នាំ ២០២៤ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសរើសសាលារៀនគោលដៅចំនួន ៧៩៣ សាលា ដើម្បីដាក់ឱ្យអនុវត្តស្តង់ដារសាលារៀនគំរូ។

ក្នុងចំណោមសាលាគោលដៅចំនួន ៧៩៣ ក្នុងនោះរួមមាន សាលាមត្តេយ្យសិក្សា ៩៦ សាលាបឋមសិក្សា ៣៤៨ និងសាលាមធ្យមសិក្សា ៣៤៩ និងក្នុងសន្និបាតអប់រំ ឆ្នាំ ២០២៤ កន្លងទៅនេះ បានប្រកាសទទួលស្គាល់សាលារៀនគំរូចំនួន ១២០ រួមមាន សាលាមត្តេយ្យសិក្សា ១០ សាលាបឋមសិក្សា ៤០ អនុវិទ្យាល័យ ១៥ និងវិទ្យាល័យ ៥៥ ខណៈបច្ចុប្បន្នសាលារៀនជំនាន់ថ្មីមានចំនួន ១៣ ក្នុងនោះកម្រិតវិទ្យាល័យ ៨ និងកម្រិតបឋមសិក្សា ៥។
នៅក្នុងកិច្ចប្រជុំស្ដីពីការចុះគាំទ្រសាលារៀនជំនាន់ថ្មី និងសាលារៀនគំរូ នៅសាលាបឋមសិក្សា និងសាលាមធ្យមសិក្សាចំណេះទូទៅ កាលពីរសៀល ថ្ងៃទី ២៤ ខែមេសា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា បានលើកឡើងថា ដើម្បីជំរុញដំណើរការចុះគាំទ្រសាលារៀនជំនាន់ថ្មី និងអនុវត្តស្តង់ដារសាលារៀនគំរូឱ្យកាន់តែប្រសើរឡើង គ្រប់អង្គភាព និងមន្ត្រីពាក់ព័ន្ធទាំងអស់ ផ្តោតការយកចិត្តទុកដាក់ និងមានភាពបុរេសកម្ម ចំពោះការអនុវត្តការងារសាលារៀនជំនាន់ថ្មី ដោយត្រូវមានផែនការ និងកម្មវិធីច្បាស់លាស់ ព្រោះការវិនិយោគនេះមានតម្លៃខ្ពស់ ហើយអង្គភាពពាក់ព័ន្ធត្រូវធ្វើការរួមគ្នា ដើម្បីសម្រេចគោលដៅរួម ស្តង់ដារសាលារៀនគំរូ ដោយប្រើប្រាស់ធនធានមានស្រាប់ឱ្យអស់លទ្ធភាព ដូចជា ការអនុវត្តម៉ោងសិក្សា ការប្រើប្រាស់គ្រូបង្រៀន ការកៀរគរធនធានសិក្សា (សៀវភៅលំហាត់បន្ថែម, វីដេអូបង្រៀន) ការបង្កលក្ខណៈឱ្យសិស្សមានលទ្ធភាពនៅសាលារៀនឱ្យបានកាន់តែច្រើន ដើម្បីរៀនសូត្រ និង ការអប់រំចរិយាធម៌ជាដើម និងត្រូវមានរបបប្រជុំត្រួតពិនិត្យជាប្រចាំនៅគ្រប់រចនាសម្ព័ន្ធពាក់ព័ន្ធ ដើម្បីជួយគាំទ្រកែលម្អ និងធានាបានការសម្រេចគោលដៅជាដំណាក់ៗ៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី