Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល

បានផុស

នៅ

សម្ដេចធិបតី មានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។  ដើម្បីរំលែកទុកជូនចំពោះគ្រួសារនៃសព សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ចំណែកអ្នករងរបួសសម្ដេចធិបតី ឧបត្ថម្ភថវិការ២០លានរៀល។ នេះបើតាមសំណេរលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្ដេចធិបតី នៅរាត្រីថ្ងៃទី២៧ ខែមេសា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនសម្ដេចធិបតីផ្ទាល់ សម្ដេចបានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ ។ 

សម្ដេចធិបតីបានផ្តល់ការណែនាំដល់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់រៀបចំពិធីបុណ្យសពជូនយោធិនដែលបានពលីក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ។ 

ក្នុងពេលជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ។ សម្ដេចធិបតី អះអាងថា រាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ។  

ដើម្បីជាការតបស្នងជូនយោធិន សម្ដេចធិបតី បានឱ្យសង្កត់ធ្ងន់ដូច្នេះថា «ខ្ញុំសូមផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ចំនួន ២ ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នា «ខ្ញុំសូមផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ចំនួន ២ ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០ លានរៀល»

ជាចុងក្រោយសម្ដេចធិបតី បានឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងបានជូនពរយោធិន​ និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បេីយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៧ នាទី មុន

យុវតី​​ម្នាក់​សម្រេច​ចិត្ត​ចង​ក​សម្លាប់​ខ្លួនឯង ខណៈ​ឪពុក​ម្ដាយ​រារាំង​មិន​ឲ្យ​មាន​ស្នេហា​

ព័ត៌មានជាតិ៤ ម៉ោង មុន

ភរិយាលោក ស សុខា ជំរុញឱ្យកូនខ្មែរ ឈ្វេងយល់ពីអត្ថន័យ និងទស្សនវិជ្ជានៃបុណ្យវិសាខបូជា

សុខភាព៥ ម៉ោង មុន

ការបំបៅកូនដោយទឹកដោះម្តាយ ក្នុងរយៈពេលមួយម៉ោងក្រោយកំណើតអាចការពារទារកពីការឆ្លង និងកាត់បន្ថយអត្រាមរណៈ

សេដ្ឋកិច្ច៥ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍លំនៅឋានបែបជប៉ុនដំបូងគេនៅកម្ពុជា ចាប់ផ្ដើមហើយក្នុងតំបន់ទីក្រុងរណប អ៊ឹង ស៊ីធី (ING CITY)

សន្តិសុខសង្គម៦ ម៉ោង មុន

ស្ត្រីម្នាក់កាប់ក្មួយស្រីស្លាប់ ព្រោះនិយាយទូរសព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅពេក

Sokha Hotels

ព័ត៌មានពេញនិយម