Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីចាត់ទុកមច្ឆាជាតិ ថា ជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ

បានផុស

នៅ

ពីពិធីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា លើកទី២១ នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកវិស័យកសិកម្ម ថា ជាក្រពះរបស់ជាតិ ខណៈដែលមច្ឆាជាតិ គឺជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា មច្ឆាជាតិជាប្រភពផ្ដល់ប្រូតេអ៊ីនមិនចេះរីងស្ងួត និងអាចរក្សាទុកបានជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងសម្បូរទៅដោយមីក្រូសារធាតុ។

ក្នុងន័យនេះ សម្ដេចធិបតី បានលើកឡើងថា ការប្រារព្ធទិវាជាតិមច្ឆាជាតិ គឺដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជានេសាទ និងប្រជាពលរដ្ឋ ឱ្យចូលរួមការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាននូវការគ្រប់គ្រង ថែរក្សា ការប្រើប្រាស់ដោយនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋ។

ម្យ៉ាងទៀត សម្ដេច ថា ការកំណត់ឱ្យមានការបិទរដូវនេសាទ ជាការទប់ស្កាត់ការនេសាទគ្រប់ប្រភេទ និងគ្រប់ទម្រង់ ដោយទុកពេលឱ្យត្រីពង បន្តពូជ និងធំធាត់នៅរដូវទឹកឡើង ដែលជាប្រភពអាហារចម្បងរបស់ប្រជាពលរដ្ឋ និងជាប្រភពចំណូលប្រចាំថ្ងៃដ៏សំខាន់របស់ប្រជានេសាទ។

គួរជម្រាបថា ចាប់តាំងពីឆ្នាំ២០០៣មក ទិវាមច្ឆជាតិ១កក្កដា ត្រូវបានរៀបចំឡើងជារៀង​រាល់​ឆ្នាំ ​ក្នុង​គោលបំណង​ផ្សព្វ​ផ្សាយ​ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំង​ប្រទេស​ចូលរួម​អភិ​រក្ស និងអភិវឌ្ឍធនធាន​ជលផលប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការ​អាហារ​មូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់​ជីវ​ភាព​ប្រជាពលរដ្ឋ។

ទិវាមច្ឆជាតិដែលប្រារព្ធឡើងនៅខេត្តស្វាយរៀង នាព្រឹកថ្ងៃនេះ មានត្រីមេពូជ កូនត្រី និងវារី​សត្វសរុបជាង ២០ប្រភេទ ប្រមាណ១,៥លានក្បាល ត្រូវ​បាន​លែង​ចូលទៅក្នុងដែនទឹកធម្មជាតិនៃទន្លេវ៉ៃគោ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម