សេដ្ឋកិច្ច
សហគ្រាស ២០ ចុះឈ្មោះ ប្រកួតប្រជែងកែច្នៃគ្រាប់ស្វាយចន្ទី
គិតត្រឹមថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៤ ដែលជាថ្ងៃផុតនៃការដាក់ចុះឈ្មោះដាក់ពាក្យចូលរួមកម្មវិធីប្រកួតប្រជែងកែច្នៃគ្រាប់ស្វាយចន្ទី ដែលរៀបចំដោយ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៤ ដែលជាថ្ងៃផុតកំណត់ទទួលចុះឈ្មោះប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទី មានសហគ្រាសចំនួន ២០ បានចុះឈ្មោះចូលរួមប្រកួតប្រជែង។
នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ លើកដំបូង ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ជាពិសេសការកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី។

កម្មវិធីប្រកួតនេះនឹងត្រូវរៀបចំឡើងជាពីរជុំគឺនៅថ្ងៃទី ០៩ និងទី ១០ ខែឧសភា ឆ្នាំ ២០២៤ សម្រាប់ជុំទីមួយ នៅខេត្តសៀមរាប ហើយសម្រាប់ជុំទី២ នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ។ សម្រាប់ជ័យលាភីគឺផ្ដល់ជូនពីលេខ ១ ដល់លេខ ៣ និងទទួលបានពានរង្វាន់ អមដោយប្រាក់រង្វាន់លើកទឹកចិត្ត។
នាយកដ្ឋានកសិ-ឧស្សាហកម្ម បានបញ្ជាក់ថា កម្មវិធីប្រឡងនេះ រៀបចំឡើង ដើម្បីផ្សព្វផ្សាយ និងស្វែងរកសហគ្រិនកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឆ្នើមបំផុត និងជំរុញ និងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យស្វាយចន្ទីតាមរយៈការអនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យា បច្ចេទេសកែច្នៃ គ្រាប់ស្វាយចន្ទី ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរសជាតិ លើផលិតផល គ្រាប់ស្វាយចន្ទី។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាយល់ឃើញថា ការប្រកួតនេះមានសារៈសំខាន់ក្នុងការលើកទឹកចិត្តដល់សហគ្រាសកែច្នៃក្នុងស្រុក និងដាស់តឿនវិនិយោគគិនក្នុងស្រុកដែលមិនសូវចាប់អារម្មណ៍លើការកែច្នៃចន្ទី ដោយចង់ប្រាប់ពួកគាត់ថា យើងមានសក្តានុពលចន្ទីច្រើនក្នុងស្រុកដែលត្រូវការវិនិយោគបន្ថែម។
លោក អួន ស៊ីឡុតប្រាប់ថា ការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកបច្ចុប្បន្នបានត្រឹមតែ ១០% ខណៈ ៩០% នៃវត្ថុធាតុដើម ត្រូវបាននាំចេញទៅក្រៅ ហើយកម្មវីធីប្រកួតនេះ ជាការលើកកម្ពស់ផ្នែកកែច្នៃ និងទាក់ទាញវិនិយោគឱ្យសម្លឹងមើលការកែច្នៃក្នុងស្រុក៕

អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


