ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យកូរ៉េខាងត្បូង
នៅក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៧ ឧសភានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញទស្សនកិច្ចមន្ទីរពេទ្យ Soon chun hyang ក្នុងរដ្ឋធានីសេអ៊ូល ដើម្បីសិក្សាស្វែងយល់ពីប្រតិបត្តិការនៅមន្ទីរពេទ្យ ការបំពាក់សម្ភារ និងបច្ចេកវិទ្យាទំនើបៗ។

គួររំឭកថា មន្ទីរពេទ្យ Soon chun hyang ធ្លាប់បានប្រគល់ម៉ាសការពារជំងឺប្រមាណ ១០ម៉ឺនសន្លឹក (ប្រភេទ KD94 និង KF-AD) ឧបករណ៍វាស់កំដៅចំនួន ៤៨គ្រឿង និងបន្ទះប្លាស្ទិកបិទការពារមេរោគ (Anti-Virus Film) ចំនួន ២០ប្រអប់ ជូនប្រទេសកម្ពុជា ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ កាលពីអំឡុងខែ មករា ឆ្នាំ ២០២១។
ដើមឡើយមន្ទីរពេទ្យ Soon chun hyang គឺជាសាកលវិទ្យាល័យ Soonchunhyang មានសក្តានុពលផ្នែកវេជ្ជសាស្ត្រ សាកលវិទ្យាល័យនេះ បានជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមសាកលវិទ្យាល័យនៅប្រទេសកូរ៉េខាងត្បូង នៅក្នុងប្រភេទជា គ្លីនិកបុរេគ្លីនិក និងសុខភាព ដោយ Times Higher Education World University Rankings ក្នុងឆ្នាំ ២០២៣ ។ SCH បានទទួល ពានរង្វាន់ថ្នាក់ជាតិសម្រាប់ឧត្តមភាពកំណែទម្រង់អប់រំ ពីក្រសួងអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកូរ៉េ ក្នុងឆ្នាំ ២០០៨, ២០០៩, និង ២០១០ ។

សាកលវិទ្យាល័យ Soon chun hyang បានធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈជាមួយ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈការជួយបណ្តុះបណ្តាលគ្រូពេទ្យឯកទេស និងជួយពិនិត្យព្យាបាលជូនដល់អ្នកជំងឺកម្ពុជា ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គឺជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន
សម្តេចតេជោ (TYDA) តែងតែបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងសហគមក្រីក្រនៅទូទាំងប្រទេសដោយឥតគិតថ្លៃ៕
អត្ថបទ៖ ឡាយ សាមាន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


