ព័ត៌មានជាតិ
មូលនិធិសកល បញ្ជាក់ជំហរបន្តគាំទ្រវិស័យសុខាភិបាល ក្នុងការលុបបំបាត់ជំងឺឆ្លង
មូលនិធិសកល (Global Fund) បានបញ្ជាក់ជំហរបន្តគាំទ្រវិស័យសុខាភិបាល ក្នុងការលុបបំបាត់ជំងឺឆ្លង ដូចជា ជំងឺគ្រុនចាញ់ ជំងឺរបេង និងជំងឺអេដស៍។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី Sylwia Murray ប្រធានបេសកកម្ម និងក្រុមការងារមូលនិធិសកល(Global Fund Country Team) នៅទីស្តីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

ជំនួបនេះ បានពិនិត្យ និងពិភាក្សាលើផែនការធានានិរន្តរភាព និងផែនការអន្តរកាល នៃកម្មវិធីជាតិទាំង៣ ក្នុងបរិបទដែលពិភពលោកកំពុងជួបនូវវិបត្តិសេដ្ឋកិច្ចសកល និងសង្គ្រាម ស្របពេលដែលជំនួយពីខាងក្រៅមានការកាត់បន្ថយ ព្រមទាំងការរួមបញ្ចូលកិច្ចអន្តរាគមន៍សំខាន់ៗ និងចាំបាច់នានារបស់កម្មវិធីជាតិទាំង៣ ទៅក្នុងការថែទាំសុខភាពបឋម។
លោកស្រី Sylwia Murray ប្រធានបេសកកម្ម បានថ្លែងអបអរសាទរក្រសួងសុខាភិបាល ដែលសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដែលក្រសួងសម្រេចបានស្របតាមផែនការ និងគោលដៅដែលបានគ្រោងទុកសម្រាប់គម្រោងនីមួយៗ។ លោកស្រី លើកឡើងថា មូលនិធិសកល បានបន្តកិច្ចសហប្រតិបត្តិការដ៏ល្អ និងយ៉ាងជិតស្និត ជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីលុបបំបាត់ជំងឺឆ្លងទាំង៣ ចាប់តាំងពីឆ្នាំ២០០២ មកម្លេះ ជាពិសេស គឺកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក។

លោកស្រីប្រធាន បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ដោយ ផែនការយុទ្ធសាស្រ្តសុខាភិបាល ២០២៥-២០៣៤ (HSP4) ព្រមទាំងសហការបន្ថែមទៀត តាមរយៈការបន្តគាំទ្រ ការៀបចំកិច្ចសន្ទនាកម្រិតប្រទេស សម្រាប់រៀបចំស្នើគម្រោងជំនួយរបស់មូលនិធិសកលជុំទី៨ ឆ្នាំ២០២៧-២០២៩។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មូលនិធិសកល ដែលតែងតែផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការចូលរួមគាំទ្រ គោលនយោបាយរបស់ក្រសួងសុខាភិបាល សម្រាប់កម្មវិធីអេដស៍ របេង និងគ្រុនចាញ់ ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំ និងរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈជំនួយហិរញ្ញប្បទាននេះ មជ្ឈមណ្ឌលជាតិទាំង៣ (អេដស៍ របេង និងគ្រុនចាញ់) បាននិងកំពុងអនុវត្តសកម្មភាព ដើម្បីសម្រេចនូវផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ដែលមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ឈានឆ្ពោះទៅរកការបញ្ចប់ជំងឺទាំង៣ ដែលជាគោលដៅគំរាមកំហែងសុខភាពសាធារណៈនៅកម្ពុជា។
ជាមួយគ្នាមេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានសំណូមពរដល់មូលនិធិសកល បន្តសហការជាមួយក្រុមការងារដឹកនាំគម្រោងមូលនិធិសកលក្រសួងសុខាភិបាល រិះរកវិធីសាស្ត្រថ្មីៗបន្ថែមទៀត រួមជាមួយនឹងជំនាញបច្ចេកទេសថ្មីៗ ជំរុញប្រសិទ្ធភាពគម្រោង ធានានិរន្តរភាពកម្មវិធី សំដៅសម្រេចបានលទ្ធផល និងគោលដៅតាមការគ្រោងទុក៕

-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


