ព័ត៌មានជាតិ
គិលានុបដ្ឋាក មិនត្រឹមតែផ្តល់ការថែទាំតាមបច្ចេកទេសប៉ុណ្ណោះទេ ជាអ្នកផ្តល់ក្តីសង្ឃឹម និងកាពារសុវត្ថិភាពអ្នកជំងឺ
លោកស្រី អ៊ឹម សិទ្ធការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា គិលានុបដ្ឋាក មិនត្រឹមតែផ្តល់ការថែទាំតាមបច្ចេកទេសប៉ុណ្ណោះទេ គឺជាអ្នកផ្តល់ក្តីសង្ឃឹម ភាពកក់ក្តៅ និងជាអ្នកកាពារសុវត្ថិភាពអ្នកជំងឺ។

លោកស្រី បានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើក ទិវាគិលានុបដ្ឋាកអន្តិរជាតិ និងជាតិ ១២ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការផ្តល់សិទ្ធិអំណាចដើម្បីការពារ ដឹកនាំ និងផ្លាស់ប្តូរគិលានុបដ្ឋាកកម្ពុជាក្នុងសកម្មភាព” ថែលធ្វើឡើងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។
ការរៀបចំទិវានេះឡើង គឺដើម្បីអបអរសាទរសមិទ្ធិផលរបស់គិលានុបដ្ឋាកកម្ពុជាទូទាំងប្រទេស និងជាឱកាស មួយដើម្បីគូសបញ្ជាក់ពីការគាំទ្រគិលានុបដ្ឋាក ក្នុងការបំពេញតួនាទីដ៏សំខាន់ក្នុងការបម្រើសេវាថែទាំ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា គិលានុបដ្ឋាក-គិលានុបដ្ឋាកយិការ គឺជាឆ្អឹងខ្នងមិនអាចខ្វះបានក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា តាំងពីមន្ទីរពេទ្យជាតិ រហូតដល់មណ្ឌលសុខភាពដាច់ស្រយ៉ាល រួមទាំងមន្ទីរពេទ្យឯកជន។
ជាមួយគ្នានេះ លោកស្រីក៏បានណែនាំដល់គិលានុបដ្ឋាក-គិលានុបដ្ឋាកយិការ ក្នុងមូលដ្ឋានសុខាភិបាលសាធារណៈរណៈ និងឯកជនឱ្យប្រើប្រាស់ ការថែទាំដោយសុវត្ថិភាព និងប្រកបដោយក្តីមេត្តា គីស្ថិតនៅលើសមត្ថភាពពីរដែលមិនអាចបំបែកចេញពីគ្នាបាន៖ (១)ការគិតប្រកបដោយវិចារណញ្ញាណ/គិតបែបវិភាគ (Critical thinking) និង (២)ការវិនិច្ឆ័យតាមគ្លីនិក (Clinical judgment)។

បន្ថែមពីនេះ លោកស្រីបានផ្តល់អនុសាសន៍ដល់កម្មវិធីបណ្តុះបណ្តាលគិលានុបដ្ឋាកមុនបម្រើការងារ គួរតែបន្ថែមជំនាញ Critical Thinking ឱ្យច្រើនថែមទៀត តាមរយៈការរៀនតាមករណីសិក្សា (Case-based learning) ការវែកញែកផ្នែកគ្លីនិក និងការអនុវត្តបែបឆ្លុះបញ្ចាំង (Reflective practice) ដើម្បីឱ្យនិស្សិតបញ្ចប់ការសិក្សាត្រៀមខ្លួនរួចជាស្រេចក្នុងការ “គិត” មិនមែនគ្រាន់តែ “ធ្វើ” នោះទេ។
លើសពីនេះត្រូវបណ្តុះបណ្តាលជាប់ជាប្រចាំដល់គិលានុបដ្ឋាកដែលកំពុងបម្រើការងារដើម្បីកសាងសមត្ថភាព ជាពិសេស ជំនាញវិភាគ តាមរយៈការពិនិត្យករណីជំងឺ ការពិភាក្សារវាងមិត្តរួមវិជ្ជាជីវៈ និងការណែនាំផ្ទាល់នៅក្បែរគ្រែអ្នកជំងឺ (Clinical nursing round)។ ទទួលស្គាល់ Critical Thinking ជាសមត្ថភាពស្នូល ក្រសួងសុខាភិបាលត្រូវធ្វើបច្ចុប្បន្នភាព របៀបថែទាំ Nursing Process ដោយរំលេចចេញនូវជំនាញ Critical Thinking ជាផ្នែកដ៏សំខាន់មួយក្នុងការអនុវត្ត Nursing Process។

ចំណែកមន្ទីរពេទ្យជាតិ មន្ទីរពេទ្យសាធារណៈ និងឯកជន សមាគមគិលានុបដ្ឋាក និងគ្រឹះស្ថានបណ្តុះបណ្តាលនានា ត្រូវធ្វើការបណ្តុះបណ្តាលអំពី Nursing Process និង Critical Thinking ដល់គិលានុបដ្ឋាកដែលបម្រើសេវានៅទូទាំងប្រទេស៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


