ព័ត៌មានជាតិ
កម្ពុជាតែងគោរពលើអធិបតេយ្យភាពប្រទេសជាមិត្ត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ពិសេសការគោរព ចំពោះធម្មនុញ្ញអាស៊ាន
នាយឧត្ដមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អគ្គមេបញ្ជាការ បានថ្លែងលើកឡើងថាគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខតែងគោរពលើអធិបតេយ្យភាពប្រទេសជាមិត្ត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ពិសេសការគោរពចំពោះធម្មនុញ្ញអាស៊ាន។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ថ្លែងបែបនេះ ខណៈពេលអនុញ្ញាតឲ្យឧត្តមសេនីយ៍ត្រី THURA HLA MIN អនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមកាលពីម្សិលមិញនៅអគ្គបញ្ជាការដ្ឋាន។ ក្នុងជំនួបសម្តែងការគួរសម ដែលបានធ្វើឡើងនៅអគ្គបញ្ជាការដ្ឋានឧត្តមសេនីយ៍ត្រី THURA HLA MIN បានសម្តែងនូវក្តីមោទកភាព ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយក្នុងនោះលោកឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់កងយោធពលខេមរភូមិន្ទ ដែលបានជួយឧបត្ថម្ភដល់កម្មសិក្សាមីយ៉ាន់ម៉ា កំពុងសិក្សានៅសកលវិទ្យាល័យការពារជាតិ។


លោកអនុព័ន្ធយោធាថ្មីប្រទេសមីយ៉ាន់ម៉ា បានជម្រាបជូនអគ្គមេបញ្ជាការ ពីសភាពការណ៍មួយចំនួនដែលកំពុងកើតមាននៅសាធារណរដ្ឋមីយ៉ាន់ម៉ា ដោយលោក ឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីឲ្យមានសេរីភាពត្រឹមត្រូវ និងធានាដល់គោលនយោបាយបរទេស។ ក្នុងកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ចំពោះអនុព័ន្ធយោធាថ្មីប្រទេសមីយ៉ាន់ម៉ា ដោយនាយឧត្ដមសេនីយ៍ បានគូសបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា និង កម្ពុជា ធ្លាប់មានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៥ ដែលទំនាក់ទំនងនេះ មានភាពល្អប្រសើរ ទាំងវិស័យនយោបាយ និង យោធា។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងនូវគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងគោរពលើអធិបតេយ្យភាពប្រទេសជាមិត្ត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ពិសេសការគោរពចំពោះធម្មនុញ្ញអាស៊ាន។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានមានជំនឿថា នៅពេលខាងមុខ សាធារណរដ្ឋមីយ៉ាន់ម៉ា និងរក្សាបាននូវស្ថេរភាពល្អឡើងវិញ ហើយអ្វីដែលកងទ័ពប្រទេសទាំងពីរត្រូវប្រកាន់ភ្ជាប់ទៅថ្ងៃខាងមុខ គឺការទំនាក់ទំនងល្អជាមួយគ្នា ទាំងការផ្លាស់ប្តូរពត៌មានកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែន ក៏ដូចជាកិច្ចសហការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្ដូរទស្សនកិច្ចនៅគ្រប់កម្រិត៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


