Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ចង់ឱ្យមានជើងហោះហើរត្រង់មកកាន់កម្ពុជា

បានផុស

នៅ

​លោកជំទាវ​បណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងជំនួប​ជាមួយ​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ កាលពី​ព្រឹក​ថ្ងៃទី​០៣​ ខែ​មិនា​ ឆ្នាំ​ ២០២២​ លោកជំទាវ​បាន​មាន​ប្រសាសន៍​ថា ​គោលបំណង​របស់លោកជំទាវចង់ឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ ដើម្បីជួយជំរុញអ្នកទេសចរ និងវិនិយោគ ឥណ្ឌាមកកាន់ខេត្តព្រះសីហនុ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយគ្នានេះ ​លោកក៏បាន​លើកឡើង​ពី​ការពិភាក្សា​ដើម្បី​រៀបចំ​ចងសម្ព័ន្ធ​មេត្រីភាព​ទីក្រុង​បងប្អូន​(Sister City) រវាង​ខេត្ត​ព្រះសីហនុ និង​ខេត្ត Maharashtra នៃ​រដ្ឋ Mumbai ប្រទេស​ឥណ្ឌា​ផងដែរ​។​លោកជំទាវ​ក៏បាន​ណែនាំ អំពី​គម្រោង​ហិរញ្ញប្បទាន​លើទឹក​ប្រាក់​ចំនួន​(៥​ម៉ឺន​ដុល្លារ​)​ដែល​ផ្តល់​ដោយ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ជាពិសេស​ផ្តោតលើ​ការសាងសង់​បន្ទប់ទឹក​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​សូ​ឡា​។​ ដោយ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ក៏បាន​លើកឡើង ពី​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​មួយចំនួន​មានដូចជា​៖ Logistic and Shipping, Medical and Health Care, IT, Education ជាដើម​។

​លោក ​គួ​ច ចំរើន អភិបាលខេត្ត បាន​ថ្លែងអំណរគុណ និង​គាំទ្រ​នូវ​គម្រោង​របស់លោក​ជំទាវ​ឯកអគ្គរដ្ឋទូត ដោយ​ឯកឧត្តម​បាន​ចាត់​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត ចូលរួម​សហការ​ជាមួយ​ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌា​ ដើម្បីបំពេញ​កិច្ចការ​ខាងលើ​ឱ្យបាន​ជោគជ័យ​។ ​ជាមួយគ្នានេះ​លោក​អភិបាលខេត្ត​ ក៏បាន​សំណូមពរ​ដល់​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ជួយ​ជំរុញ​ក្រុមហ៊ុន​ផលិត​ឱសថ​របស់​ឥណ្ឌា​ឱ្យមក​បណ្តាក់​ទុនវិនិយោគ​ដោយ​បង្កើត​រោងចក្រ​ផលិត​ឱសថ​ព្យាបាល​ជំងឺ​កូ​វីដ នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​បន្តទៀតថា សក្តានុពល​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​រាជរដ្ឋាភិ​បាល​កម្ពុជា កំណត់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង និង​ជាតា​រា​រះ​នា​ទិសនិរតី ដោយ​ប្រើប្រាស់ សក្តានុពល​ពី​ធម្មជាតិ​បង្កើន​កំណើន​សេដ្ឋកិច្ចជាតិ​។ ទន្ទឹម​នោះ​រាជរដ្ឋាភិបាល​បានធ្វើការ​អភិវឌ្ឍ​និង​វិនិយោគ​នៅ ខេត្ត​ព្រះសីហនុ​ជា​បន្តបន្ទាប់​មានដូចជា​ កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​។ ខេត្ត​មាន​អាកាសយានដ្ឋាន​អន្តរជាតិ ត្រូវបាន ពង្រីក​ផ្លូវ​រត់​ប្រវែង ៣,៣០០ ​ម៉ែត្រ​។ ខេត្ត​ព្រះសីហនុ​មាន​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​កម្ពុជាត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ មកកាន់​ខេត្ត​ព្រះសីហនុ នឹង​បើក​ឱ្យ​ដំណើរការ​នៅ​ខែ ​៧ ឆ្នាំ​ ២០២២ ខាងមុខនេះ​ផងដែរ​។ កន្លងមក​ខេត្តព្រះសីហនុ ទទួល​នាវា​កងទ័ពជើងទឹក​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ចូល​ចត​ជា​បន្តបន្ទាប់​មាន​ចំនួន ១១​ លើក ស្មើនឹង ១៦​គ្រឿង​។ ខេត្ត​ព្រះសីហនុ​មាន​កោះ​៣២ ឆ្នេរ​ខ្សាច់​ប្រវែង​១៧៥​គីឡូម៉ែត្រ និង​មាន​ព្រៃកោងកាង​តាម​បណ្តោយឆ្នេរ ជា​សក្តានុពល​បម្រើឱ្យ​វិស័យ​ទេសចរណ៍ និង​ការវិនិយោគ​។ កម្ពុជា និង​ឥណ្ឌា​មាន​ទំនាក់ទំនង​មិត្តភាព​សាម គ្គី​ភាព សហប្រតិបត្តិការ​មាន​រយ​:​ពេល​៧០​ឆ្នាំ ដោយ​ប្រទេស​ទាំងពីរ​មានការ​ផ្លាស់ប្ដូរ​ផ្នែក​សេដ្ឋកិច្ច ពា​ណិជ្ជ​កម្ម វិនិយោគ វប្បធម៌​ទេសចរណ៍ និង​អប់រំ​ទៅវិញទៅមក​យ៉ាង​ជិតស្និទ្ធ​។ អ្វីដែល​ប្រជាជន​កម្ពុជា​នៅ ចងចាំ គឺ​ឥណ្ឌា បានផ្ដល់​ជំនួយ​មនុស្ស​ធម៌​ក្នុង​គ្រា​ដែល​កម្ពុជា​ជួប​ការលំបាក​និង​បន្ត​ការគាំទ្រ​សន្តិភាព​នៅ​កម្ពុជា​ធ្វើឱ្យ​កម្ពុ​ជាមាន ឱកាស​កសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ​។​លោក​អភិបាលខេត្ត​ក៏បាន​ស្នើឱ្យ​លោកជំទាវ​ជួយ​ផ្សព្វផ្សាយ​និង​ជំរុញ​អ្នកទេសចរ​និង​អ្នកវិនិយោគ​ឥណ្ឌា​មកកាន់​កម្ពុជា​ពិសេស​ម​ក​កាន់​ខេត្ត​ព្រះសីហនុ​ឱ្យបាន​កាន់តែច្រើន​៕​

អត្ថបទ៖ កោះពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១០ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម