ព័ត៌មានជាតិ
អ្នកនាំពាក្យការងារ អំពាវនាវកម្មករ-និយោជិត ត្រូវថែរក្សាសុខភាពឱ្យបានល្អ ក្នុងរដូវភ្លៀង
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់កម្មករ-និយោជិត ត្រូវថែរក្សាសុខភាពឱ្យបានល្អនៅក្នុងរដូវភ្លៀងធ្លាក់នេះ ដើម្បីចៀសវាងនូវការឆ្លងជំងឺតម្កាត់នានាដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

លោក កត្តា អ៊ន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៣ ឧសភា នេះថា «នារដូវវស្សានេះ សូមបងប្អូនកម្មករ-និយោជិត ថែរក្សាសុខភាពតាមរយៈការបរិភោគអាហារមានអនាម័យ ចៀសវាងការរាករូស ពេលធ្វើដំណើរត្រូវមានឆ័ត្រ ឬអាវភ្លៀង ឬវត្ថុបិទបាំងភ្លៀង ចៀសវាងឆ្លងជំងឺផ្ដាសាយ»។
លោកក៏បានណែនាំដល់កម្មករ-និយោជិត ពេលបើកបរត្រូវមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរ ក្នុងពេលមានភ្លៀង ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ។

លោកបានបញ្ជាក់ថា ពេលកម្មករ-និយោជិតទទួលបានសុខភាពល្អ នឹងចូលរួមចំណែកបង្កើនផលិតកម្មរោងចក្រកាន់តែខ្ពស់ ក៏ដូចជាជួយលើកកម្ពស់ជីវភាពរស់នៅបានប្រសើរផងដែរ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ដោយមានសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ស្ថានភាពបែបនេះ នឹងធ្វើឱ្យរាជធានី-ខេត្តភាគច្រើន នៃប្រទេសកម្ពុជា អាចមានភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៣០% ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៤៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


