ព័ត៌មានជាតិ
ស្រុកមោងឫស្សី ដំណាំស្រូវមានវិសាលភាពធំជាងបណ្តាស្រុកនានា
ក្នុងចំណោមបណ្តាស្រុកទាំងអស់ នៃខេត្តបាត់ដំបង ស្រុកមោងឫស្សី មន្ត្រីជំនាញចាត់ទុកថា ជាស្រុកជង្រុកស្រូវដ៏ធំមួយ តាមរយៈវិសាលភាពនៃផ្ទៃដីសម្រាប់វិស័យកសិកម្មស្រូវធំជាងបណ្តាស្រុកនានាទូទាំងឃុំទាំង០៩ ខណៈឃុំ១ ត្រូវបានកាត់ចេញ គឺឃុំព្រែកជីក ហើយបង្កើតជាស្រុកថ្មីមួយ គឺស្រុករិក្ខគីរី រហូតដល់បច្ចុប្បន្ន។

សម្រាប់វិស័យកសិកម្ម ដំណាំស្រូវវិញ ស្រុកមោងឫស្សីក៏ត្រូវបានឈានមុខជាងបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង ដែលអាចមានសមត្ថភាពផ្គត់ផ្គង់អង្ករក្នុងស្រុក និងនាំចេញបានច្រើនជាងស្រុកផ្សេងៗទៀត។
បើយោងតាមអភិបាលស្រុកមោងប្ញស្សី លោក ទេព ហ៊ន បានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងស្រុកមោងប្ញស្សី មានរហូតដល់ ៨៥% ដែលសុទ្ធសឹងតែជាអ្នកប្រកបរបរកសិកម្ម និងមានផ្ទៃដីសម្រាប់ដាំដុះដំណាំស្រូវមានចំនួន ៧.០៥០២ហិកតា។
យ៉ាងណាមិញ បើទោះបីឆ្នាំនេះ ប្រឈមនឹងការខ្វះខាតទឹកស្រោចស្រប់លើដំណាំស្រូវចំនួន ២២.៧០៦ហិកតាក៏ដោយ ប៉ុន្តែស្រុកនេះមិនមានផលប៉ះពាល់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនោះទេ។
លោកថា៖ «ដំណាំស្រូវដែលរងការប៉ះពាល់ទាំងនេះជាប្រភេទស្រូវក្រអូប សែនរំដួល ស្រង៉ែ ជាស្រូវសម្រាប់នាំចេញ ក្នុងនោះមានស្រូវប្រកាន់រដូវមួយចំនួនទៀត»។

លោក ទេព ហ៊ន បានបន្តថា៖ «សម្រាប់ស្រុកមោងប្ញស្សី បានពឹងផ្អែកទឹកពីទំនប់កង្ហត គឺបានតិចតួចបំផុតដោយសារតែមានស្រុក ២ទៀតនៅខាងលើដូចជាស្រុកសង្កែ និងស្រុកគាស់ក្រឡ ហើយពឹងផ្អែកលើកត្តាទឹកភ្លៀងប៉ុណ្ណោះ ខណៈដែលប្រភពទឹកនេះទ្រទ្រង់លើចំនួន ២ឃុំប៉ុណ្ណោះ គឺឃុំកកោះ ស្រោចស្រប់បានលើផ្ទៃដី ១០០០ហិកតា និងឃុំព្រៃតូច ១០០០ហិកតា ក្នុងចំណោមឃុំទាំង០៩ នៃស្រុកមោងឫស្សី»។
លោកបញ្ជាក់ថា ឃុំទាំង០៩ នៃស្រុកមោងឫស្សី រួមមាន ១-ឃុំមោង មាន ១៥ភូមិ ២-ឃុំគារមាន ១២ភូមិ ៣-ឃុំជ្រៃ មាន ០៨ភូមិ ៤-ឃុំតាលា ស់ មាន ០៩ភូមិ ៥-ឃុំរបស់មង្គល មាន ១២ភូមិ ៦-ឃុំកកោះ មាន ០៨ភូមិ ៧-ឃីព្រៃស្វាយ មាន ០៩ភូមិ ៨-ឃីព្រៃតូច មាន ០៨ភូមិ ០៩-ឃុំឫស្សីក្រាំង មាន ១១ភូមិ។

បើតាមលោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្ត បានឲ្យដឹងដែរថា៖ «ស្រុកមោងឫស្សី មានផ្ទៃដីសម្រាប់កសិកម្មបន្លែមានប្រហែល ១០០ហិកតា និងផ្ទៃដីសម្រាប់ដើមឈើហូបផ្លែផ្សេងៗ ប្រហែលជា ៣០០ហិកតា»។
ចំណែកផ្ទៃដីសម្រាប់ធ្វើដំណាំស្រូវ កាលពីមុនមានចំនួនប្រមាណ ៥ម៉ឺនហិកតា តែបច្ចុប្បន្នដោយសារតែមានការគិតគូរពីរាជរដ្ឋាភិបាល ដែលបានអនុគ្រោះបានកាត់ឆ្វៀលឲ្យប្រជាកសិករ នៅតំបន់ ២នៃដែនបឹងទន្លេសាប គិតមកដល់បច្ចុប្បន្នស្រុកមោងឫស្សី មានផ្ទៃដីសម្រាប់ធ្វើកសិកម្មលើដំណាំស្រូវ មានរហូតដល់ប្រមាណជាង ៧ម៉ឺនហិកតា។

ប្រធានមន្ទីររូបនេះ បានអះអាងថា៖ «បើធៀបជាមួយស្រុកសង្កែ គឺស្រុកសង្កែ ២ដងទើបស្មើនឹងស្រុកមោងឫស្សី ចំណែកបណ្តាស្រុកប៉ែកខាងលិចវិញ ទំហំដីកសិកម្មស្រូវលើស្រុកចំនួន ៣ ទើបស្មើនឹងស្រុកមោងឫស្សីមួយ ហើយស្រុកមោងឫស្សី នៅសល់តែ ០៩ឃុំប៉ុណ្ណោះ ដោយកាត់ ឃុំព្រែកជីក មួយទៅបង្កើតជាស្រុកថ្មីមួយស្រុកទៀត គឺស្រុករុក្ខគីរី រហូតដល់បច្ចុប្បន្ននេះ»៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


