Connect with us

សេដ្ឋកិច្ច

គម្រោងសាងសង់រោងចក្រទឹកស្អាតបាក់ខែង​ទី ៣ ​តម្លៃជាង ១០០ លានដុល្លារនឹងបើកការរដ្ឋានដំណាច់ខែនេះ

បានផុស

នៅ

​គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ តម្លៃ ១០២ លានដុល្លារ និងមានសមត្ថភាពផ្គត់ទឹកស្អាត ដល់មនុស្ស ៧៥ ម៉ឺននាក់ ​គ្រោងបើកការដ្ឋានសាងសង់​ជាផ្លូវការនៅថ្ងៃទី ​២៥ ខែមិថុនា ២០២៤ នេះ ដើម្បីបង្កើនសមត្ថភាព​ផលិត​ទឹកស្អាតនៅរាជធានីភ្នំពេញ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តល់កិច្ចសន្យាឱ្យក្រុមហ៊ុន Vinci Construction Grands Projets (CGR) ក្នុងការបន្តសាងសង់រោងចក្រផលិតទឹកស្អាតផ្គត់ផ្គង់បាក់ខែងជំហានទី ៣ ​ដែលមាន​តម្លៃ​ប្រមាណ ១០២ លានដុល្លារ រយៈពេល ៣៦ ខែ។​

​លោក ផេង ទី អគ្គនាយករងផ្គត់ផ្គង់ទឹក នៃរដ្ឋាករស្វយ័តក្រុងភ្នំពេញប្រាប់កម្ពុជាថ្មី ​នៅថ្ងៃទី ​០៥ ខែមិថុនា នេះថា ​បច្ចុប្បន្ន ​តម្រូវការទឹកក្នុងរាជធានីភ្នំពេញ​ប្រមាណជាង ៩៣ ម៉ឺនម៉ែត្រគូប ​ក្នុងមួយ​ថ្ងៃ ​ហើយនឹងអាចកើនដល់ ១ លានម៉ែត្រគួបនៅពេលខាងមុខ។ ​

​លោកបញ្ជាក់ថា នៅពេលដែល​សាងសង់រោងចក្រទាំងអស់រួចរាល់នៅរាជធានីភ្នំពេញនឹងមានរោង​ចក្រ​ផលិតកម្មទឹកស្អាតចំនួន ៦ ដែលមានសមត្ថភាព​ផលិតរហូតដល់ ១,៨ លាន ម៉ែត្រគូប។​

សូមជំរាបថា ការដ្ឋានសំណង់ជំហានទី៣ នឹងផ្តល់ការងារដល់មនុស្ស ១ ៦០០នាក់ ដែលភាគច្រើននៃកម្មករ និងអ្នកមើលការខុសត្រូវគឺជាជន ជាតិខ្មែរ និងកម្លាំងពលកម្មជាស្ត្រីត្រូវបានគេរំពឹងថា នឹងមានចំនួន ៣០% នៃកម្លាំងពលកម្មសរុប ហើយក្រុមហ៊ុន VINCI នឹងបណ្តុះបណ្តាលពួកគេផ្នែកសំណង់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម