ព័ត៌មានជាតិ
ការរៀបចំប្រព័ន្ធលូរំដោះទឹកនៅក្រុងបាត់ដំបង គ្រោងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ ២០២៥
ការរៀបចំប្រព័ន្ធលូរំដោះទឹក និងប្រព័ន្ធលូអនាម័យដែលអនុវត្តដោយគម្រោង ADB គ្រោងបញ្ចប់នៅចុងឆ្នាំ ២០២៥។

ប្រធានមន្ទីរសារធារណះការនិងដឹកជញ្ជូនខេត្តបាត់ដំបង លោក ព្រួញ រិទ្ធថា បានឲ្យដឹងថា ការរៀបចំប្រព័ន្ធលូរំដោះទឹកនិងផ្នែកអនាម័យនៅក្នុងក្រុងបាត់ដំបងជាគម្រោងគាំទ្រដោយ ADB។ គម្រោងបែងចែកជាពីរផ្នែក គឺការងារនៅផ្នែកខាងកើតស្ទឹង (TS2) និងការងារនៅផ្នែកខាងលិចស្ទឹង (PWSSP)។
លោកបន្តថា ការងារកំពុងបង្កើនល្បឿន ប្រកបដោយគុណភាព ខណះការប្រើប្រាស់ប្រព័ន្ធលូ តាមបច្ចេកទេសថ្មីមានទំហំធំ និងជីករណ្តៅលូជ្រៅតាមកម្រិតលូនិងការពារការបែកបាក់លូផង។ បើគិតមកដល់ពេលនេះ ការងារគម្រោងផ្នែកខាងកើតស្ទឹងសម្រេចបានជាង ៩០ ភាគរយ ខណៈផ្នែកខាងលិចស្ទឹងកំពុងបន្តអនុវត្តបានជិត ៥០ ភាគរយ ខណៈគម្រោងទាំងមូលនឹងរួចរាល់នៅចុងឆ្នាំ ២០២៥។


បើតាមប្រធានមន្ទីរសាធារណះការ នៅត្រើយខាងកើត ក្រុមបច្ចេកទេសកំពុងបន្តការងារដាក់ រីហ្គា នឹងខួងនៅខ្សែផ្លូវជាតិលេខ៥ ដើម្បីបញ្ចប់គម្រោងនៅផ្នែកខាងកើតស្ទឹង (TS2)។ ចំណែកនៅត្រើយ ខាងលិចស្ទឹង (PWSSP) ដែលសម្រេចបានប្រមាណជិត ៥០ ភាគរយ កំពុងបន្តអនុវត្តគម្រោងមានដូចជា ១-ការងារកាយដាក់ទុយោរងនៅខ្សែផ្លូវព្រះវិហារ,១៥៦,១០៩,១១១។ ២-ការងារដាក់រីហ្គា និង ខួងទុយោមេនៅខ្សែផ្លូវ១០៩ ។ ៣-ការងារកាយដាក់ទុយោតាមផ្ទះ នៅខ្សែផ្លូវ១១៥,១១៩,១១៦,៣, ១១៤នឹង១០៩។ ៤-ការងារកាយដាក់ទុយោមេ នៅខ្សែផ្លូវ ១០១។ ៥-ការងាររៀបចំតម្លើងពុម្ព ធ្វើរបងនៅអាងប្រព្រឹត្ដិកម្មឯកភ្នំ។ ៦-ការងារវ៉ៃស៉ីផាយនៅខ្សែរផ្លូវ៥១២ និងផ្លូវ លេខ ០៣ ។ ៧-ការងារ ព្រេមកៅស៊ូខ្សែផ្លូវ ១១៩ នឹង ១១១ ជាដើម។

លោក ព្រួញ រិទ្ធថា បានបញ្ជាក់ថា បញ្ហារាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ខាងមន្ទីរបានខិតខំបន្តការស្តារនិងជួសជុលជាបន្តបន្ទាប់ឲ្យបានមុនរដូវភ្លៀងធ្លាក់ជោគជាំ ដើម្បីឆ្លើយតបឲ្យទាន់ពេលងាយស្រួលដឹករាល់កសិផលចូលទីផ្សាររបស់ពលរដ្ឋ។ ចំណែកផ្លូវនៅក្នុងក្រុងមួយចំនួន ក៏មន្ទីរកំពុងពន្លឿនការអនុវត្តធ្វើយ៉ាងណាឲ្យបានមុនភ្លៀងជោគជាំ។
ពាក់ព័ន្ធការដាក់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុង ប្រជាពលរដ្ឋបានសារទរចំពោះមន្ទីរ ក៏ដូចជារដ្ឋបាលខេត្ត ដែលបានយកចិត្តទុកដាក់ដែលកន្លងមកពលរដ្ឋក្នុងក្រុង បានប្រឈមនិងការបង្ហូរទឹកនៅតាមផ្ទះនិមួយៗ ជាពិសេសតាមភោជនីយ៍ដ្ឋាន ឬហាងនៅក្នុងក្រុងទាំងមូលតែម្តង ៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១១ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


