ព័ត៌មានជាតិ
សម្ដេចធិបតី៖ ក្រសួង៣០ មានកាតព្វកិច្ចរៀងៗខ្លួន តែត្រូវសហការគ្នា ដើម្បីប្រយោជន៍តែមួយ
សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមានក្រសួងចំនួន៣០ ជាសេនាធិការ ដែលមានកាតព្វកិច្ចរៀងៗខ្លួន តែត្រូវសហការគ្នា ដើម្បីគោលដៅតែមួយ គឺការបម្រើឱ្យផលប្រយោជន៍ជាតិ និងប្រជាជន។

ថ្លែចេញពីវេទិកាបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បើទោះបីជាការអនុវត្តរបស់រាជរដ្ឋាភិបាលមានលក្ខណជាពហុភាគី ដែលត្រូវមានសិទ្ធិ កាតព្វកិច្ច និងតួនាទីដាច់ដោយឡែកពីគ្នាក៏ ដោយ តែត្រូវមានការសហការរវាងគ្នាក្នុងកម្រិតណាមួយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះថា៖ «យើងធ្វើការជាក្រុម យើងធ្វើការជាលក្ខណពហុភាគី ក្រសួង៣០ ប៉ុន្តែប្រសិនបើគ្មានស្ដង់ដារក្រមប្រតិបត្តិ ពិតណាស់ជំនាញខុសគ្នា ប៉ុន្តែត្រូវមានក្រមប្រតិបត្តិក្នុងការសហការណាមួយ រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គឺត្រូវមានសិទ្ធិរៀងៗខ្លួន កាតព្វកិច្ចរៀងៗខ្លួន តាមច្បាប់ប្រគល់ឱ្យរៀងៗខ្លួន តែត្រូវមានការសហការកម្រិតណា ខ្សែបណ្ដាយ ខ្សែទទឺង បើមិនអ៊ីចឹង យើងប្របូកច្របល់»។
ក្នុងន័យនេះ សម្ដេចធិបតី ចង់បញ្ជាក់អំពីសារសំខាន់នៃការបណ្ដុះបណ្ដាលក្រុមប្រតិបត្តិការ ពោលគឺការបណ្ដុះបណ្ដាលមន្ត្រីឱ្យបានយល់ពីតួនាទី ភារកិច្ច និងការគិតគូរៀបចំឋានានុក្រមការងារឱ្យបានច្បាស់លាស់៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ