ព័ត៌មានជាតិ
ព្រះរាជា នឹងយាងសួរសុខទុក្ខ និងព្រះរាជទានអំណោយ ដល់យោធិនពិការ រស់នៅខេត្តស្វាយរៀងឆាប់ៗនេះ
នាពេលឆាប់ៗខាងមុខនេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះនឹងយាងសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានអំណោយ ដល់យោធិនពិការ គ្រួសារពលីដោយសារសង្គ្រាម និងយោធិនជានិវត្តន៍ជន ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង និងបន្តចុះត្រួតពិនិត្យទីតាំងផ្ទះចែកជូនគ្រួសារកងទ័ព និងនគរបាលឈរជើងតាមព្រំដែនកម្ពុជា-វៀតណាម អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ នៅតាមបណ្តោយព្រំដែនក្នុងស្រុកចន្ទ្រា និងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

ដើម្បីរៀបចំព្រះរាជពិធីថ្វាយព្រះមហាក្សត្រនៃកម្ពុជា បានប្រព្រឹត្តទៅដោយរលូន នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នេះលោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចុះត្រួតពិនិត្យទីតាំងរៀបចំព្រះរាជពិធី។
ឆ្លៀតក្នុងឱកាសនើ លោក គន់ គីម រំលឹកដល់គណៈគ្រប់គ្រងមណ្ឌល អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ស្រុករមាសហែក ត្រូវយកចិត្តទុកដាក់ជំរុញល្បឿននៃការរៀបចំទីតាំង សម្រាប់ព្រះរាជពិធីយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានអំណោយ ពិសេសការពារសុវត្ថិភាពក្នុងតំបន់ និងដំណើរយាង របស់ព្រះករុណា ទៅកាន់តំបន់នោះឲ្យដំណើរការទៅដោយភាពរលូន និងសុខសុវត្ថិភាព។

ក្រៅលោក កិតិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើការកសាង និងអភិវឌ្ឍន៍តំបន់លំនៅដ្ឋានសម្រាប់គ្រួសារយោធិនពលី ពីការ និងនិវត្តន៍ជន ក្នុងស្រុករមាសហែក ព្រមទាំងបាននាំបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះអាជ្ញាធរដែនដី សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ពិសេសដល់ក្រុមគ្រួសារយោធិនពលី ពិការ និងនិវត្តន៍ជន ទាំងអស់ ក្នុងឱកាសនោះផងដែរ។

ដោយឡែកសម្រាប់ទីតាំងផ្ទះចែកជូនគ្រួសារកងទ័ព និងនគរបាលឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ រស់នៅតាមបណ្តោយព្រំដែនក្នុងភូមិសាស្ត្រស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ លោកក៏បានជំរុញឲ្យអាជ្ញាធរទទួលបន្ទុកការងារនេះត្រូវយកចិត្តទុកដាក់ពន្លឿនការងារឲ្យបានឆាប់ ដើម្បីផ្ដល់ជូនដល់គ្រួសារកងទ័ព នគរបាល និងប្រជាពលរដ្ឋក្រីក្របានចូលរួមនៅប្រកបរបរចិញ្ចឹមជីវិតទាន់ពេលវេលា៕
ដោយ:ភក្តី




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


