ព័ត៌មានជាតិ
ព្រះមហាក្សត្រ និងហ្លួងម៉ែ នឹងត្រូវគង់នៅប៉េកាំងមួយរយៈបន្តទៀត ដោយសារមានបញ្ហាសុខភាព
ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងត្រូវបន្តគង់ប្រថាប់នៅទីក្រុងប៉េកាំងមួយរយៈទៀត។ ការបន្តគង់ប្រថាប់នេះ ត្រូវបានក្រសួងព្រះបរមរាជវាំង បញ្ជាក់ថា គឺដោយសារមានបញ្ហាសុខភាព ដែលក្រុមគ្រូពេទ្យតម្រូវឱ្យមានការតាមដានបន្ត។

ក្រសួងព្រះបរមរាជវាំង តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា តាមការពិនិត្យដោយយកចិត្តទុកដាក់ ល្អិតល្អន់ជាទីបំផុតពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង ក្នុងប្រទេសចិន គឺការពិនិត្យព្រះរាជសុខភាពថ្វាយព្រះករុណាព្រះមហាក្សត្រកម្ពុជា និងហ្លួងម៉ែ នៅពុំទាន់បានចប់សព្វគ្រប់នៅឡើយ ដោយនៅមានបញ្ហាសុខភាពមួយចំនួន។
តាមការបញ្ជាក់របស់ក្រសួងព្រះបរមរាជវាំង ក្រុមគ្រូពេទ្យចិនតម្រូវឱ្យព្រះអង្គទាំងទ្វេគង់ប្រថាប់បន្តមួយរយៈទៀត ដើម្បីត្រូវតាមដានពិនិត្យ និងព្យាបាលព្រះរាជសុខភាពជាបន្តទៀត ដែលពុំអាចយាងនិវត្តន៍មកកាន់មាតុប្រទេសនៅពេលនេះបានទេ។

ក្នុងលិខិតរបស់ក្រសួងព្រះបរមរាជវាំង ក៏បានបញ្ជាក់ពីការនឹករលឹកពីព្រះអង្គទាំងទ្វេដល់ប្រជានុរាស្ត្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះផងដែរ។
គួររំលឹកថា ព្រះករុណាព្រះមហាក្សត្រ និងហ្លួងម៉ែ បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយស្តេចយាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ ក្នុងពេលព្រះករុណព្រះមហាក្សត្រ ស្ដេចយាងគង់ពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅមន្ទីរពេទ្យក្នុងប្រទេសចិន បានប្រគល់ភារកិច្ចដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលជួយក្នុងព្រះបរមនាម ជាប្រមុខរដ្ឋស្តីទីនៃកម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


