ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន៖ នៅព្រឹកនេះ ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជាបានប្រសើរឡើង
ក្រោយបានចូលគាល់ព្រះមហាក្សត្រ សម្ដេច ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឱ្យដឹងថា ព្រះរាជសុខភាពព្រះមហាក្សត្រ ព្រះកុរណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានប្រសើរឡើង ដោយព្រះអង្គបានមានព្រះរាជបន្ទូលឆ្លងឆ្លើយជាមួយសម្ដេចជាធម្មតា ទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ក្រោយការវះកាត់។ សម្ដេច ហ៊ុន សែន ឱ្យដឹងដូច្នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី២១ ខែមេសា នេះ ពីទឹកដីនៃទីក្រុងប៉េកាំង ប្រទេសចិន។

សម្ដេចតេជោ ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុកក្នុងន័យដើមដូច្នេះ៖«ម៉ោង៩ និង៣០នាទីម៉ោងនៅប៉េកាំងព្រឹកនេះ ខ្ញុំបានចូលគាល់សួរសុខទក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យរយៈពេលប្រមាណនាទី។ ជាទូទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា ទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូមដែលជាទម្លាប់ធម្មតា នៃអ្នកជម្ងឺក្រោយការវះកាត់ក៏ដោយ។ »។
សម្ដេច ហ៊ុន សែន បានឱ្យដឹងថា តាមរយៈសម្ដេច ព្រះមហាក្សត្រសូមផ្ញើការសាកសួរសុខទុក្ខ និងប្រគេនពរចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរដោយការនឹករលឹក។
ព្រះមហាក្សត្រកម្ពុជា ព្រះអង្គមានព្រះរោគមហារីកនៅក្រពេញប្រូស្តាត (Prostate Cancer) ដោយក្រុមវេជ្ជបណ្ឌិតចិន តម្រូវព្រះអង្គទទួលការព្យាបាលព្រះរោគដោយការវះកាត់។ ព្រះមហាក្សត្រកម្ពុជា ទទួលបានការវះកាត់ដោយជោគជ័យពីក្រុមវេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យប៉េកាំង នៅព្រឹកថ្ងៃទី២០ ខែមេសា។
ក្រសួងព្រះបរមរាជវាំង ឱ្យដឹងថា ក្រុមវេជ្ជបណ្ឌិត បានក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រ សូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ក្រោយវះកាត់ដើម្បីពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាពបន្តនៅក្នុងមន្ទីរពេទ្យប៉េកាំង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


