Connect with us

ជីវិតកម្សាន្ដ

ញាក់សាច់!​ ថ្ងៃសម្ភោធចូលផលិតកម្ម «រាម» មាស សុខសោភា ពាក់គ្រឿងអលង្កាថ្លៃកប់ពពក​

បានផុស

នៅ

អ្នកគាំទ្រ​ក៏ដូចជា​ទស្សនិកជន​ពិតជា​មានការចាប់អារម្មណ៍​ខ្លាំង​នៅ​អំឡុង​ថ្ងៃ​ដែល​កំពូល​តារា​ចម្រៀង​សម្លេង​ផ្អែម​ ហើយ​ត្រូវបាន​ផ្តល់​ងារជា​រាជនី​តារា​សម្លេង​ធម្មជាតិ មាស សុខ​សោភា ប្រកាស​កុងត្រា​រយៈពេល​១​ឆ្នាំ​ជាមួយ​ផលិតកម្ម​រាម​កាលពី​ថ្មីៗ​កន្លងមក​។​

នា​ថ្ងៃ​ស្វាគមន៍​តារា​ស្រី​ មាស សុខ​សោភា​ និង​សម្ពោធ​ផលិត​កម្មរាម​នេះដែរ​ ក្រៅ​តែ​ចាប់អារម្មណ៍​វត្តមាន​របស់ មាស សុខ​សោភា ចូល​ផលិត​កម្មរាម​ក៏មាន​ទស្សនិកជន​មួយចំនួនទៀត​បាន​ផ្តោត​ការចាប់​អារ​ម្មណ៍​ផងដែរ​ ចំពោះ​ការតុបតែង​ខ្លួន​ស្ថិតក្នុង​ស​ម្លៀក​បំពាក់​ប្រពៃណី​បុរាណ​រំលេច​ដោយ​គ្រឿង​លំអ​អលង្ការ​ដ៏​ស្រស់ស្អាត​។​ ពិសេស​គឺ​ខ្សែ​រក​ពេជ្រ​ដែល​ត្រូវបាន មាស សុខ​សោភា និង​អ្នក​នាង ស្រីអូន ពាក់​លើ​រង្វង់​ក​តែម្តង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​គេ​កត់សម្គាល់​សម្រាប់​ខ្សែ​រក​របស់​តារា​ច​ម្រៀង មាស សុខ​សោភា​ និង​អ្នកនាង​ស្រីអូន​បាន​យកទៅ​ពាក់​នៅលើ​ ក ​ក្នុង​ថ្ងៃ​តែមួយ​នោះ​មិន​ត្រឹមតែ​មាន​ពន្លឺ​រំលេច​ចែងចាំង​ចម្រុះ​ពណ៌​នោះទេ ​គឺ​ថែមទាំង​រចនា​ច្នៃ​ម៉ូដ​យ៉ាង​ស្រស់ស្អាត​ដូចគ្នា​ ពោលគឺ​ខ្សែក​ទាំង​២​ខ្សែ​នេះ​មាន​រូប​សត្វ​នាគ​ដូចគ្នា​ទៀតផង​។​

ប្រភព​បាន​បង្ហើប​ថា​គ្រឿងអលង្ការ​ពេជ្រ​ទាំង​២​ឈុតរបស់​អ្នក​ទាំងពីរ​គឺ​សុទ្ធតែ​បាន​បញ្ជា​ទិញ​ដោយ​ផ្ទាល់​និង​រចនា​ច្នៃ​ម៉ូដ​បាន​យ៉ាង​ស្រស់ស្អាត ហើយ ក៏​កាន់តែ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ទៀត​នោះ​គឺ​ការ​រចនា​ម៉ូដ​រូប​សត្វ​នាគ​ដែលមាន​រំលេច​ដោយ​ត្បូង ពេជ្រ​ជាច្រើន​គ្រាប់​។ ​មួយឈុត​សម្រាប់​លម្អ​រដងខ្លួន​មានដូចជា​,​ក្រវិល ខ្សែក កងដៃ បូករួម​ទាំ​ចិ​ញ្ចៀន​ត្រូវបាន​ប្រភព​បង្ហើប​ទៀតថា​តម្លៃ​ក្នុង​មួយ​ឈុត​មិន​ក្រោម​២០​ម៉ឺន​ដុល្លារ​នោះទេ ហើយ​បើ​សរុប​ទាំង​២​ឈុត​អាចមាន​តម្លៃ​សរុប​រហូតដល់​៤០​ម៉ឺន​ដុល្លារ​ឯណ្ណោះ​។​

ដោយឡែក​នៅលើ​ផេ​ក​ផ្លូវការ​របស់​ហាង​ពេជ្រ​ដែល​បានរៀបចំ​រចនា​គ្រឿងអលង្ការ​ឲ្យ​បុគ្គល​ល្បី​ទាំង​ពីររូប​ខាងលើនេះ​ បានបង្ហាញ​ថា ​ពិតជា​សក្ដិសម ណាស់​ជា​កំពូល​តារាចម្រៀង​សម្លេង​ផ្អែម​បែប​ធម្មជាតិ​។​ ងាក​មក​មើល​ការ​គ្រង​នូវ​ឈុត​ប្រពៃណី​អម​ជាមួយ​គ្រឿងអលង្ការ​ដ៏​ប្រណិត​ពី​ហាង​យើង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​បងស្រី អូន យ៉ាង​ជ្រាលជ្រៅ​ដែល​បាន​គាំទ្រ និង​ផ្ដល់​ទំនុកចិត្ត​ឲ្យ​ប្អូន​បាន​ច្នៃ​នូវ​ម៉ូត​គ្រឿងអលង្ការ​ក្នុង​ថ្ងៃ​ពិសេស​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម