ជីវិតកម្សាន្ដ
មាស សុខសោភា ប្រកាសផ្អាកច្រៀងតាម Pub ដោយសារស្ថានការណ៍នៅតាមព្រំដែនប្រទេស
ស្របពេលដែលស្ថានការណ៍ព្រំដែនកំពុងឡើងកំដៅវិញ តារាចម្រៀងសម្លេងមនោសញ្ចេតនា អ្នកនាង មាស សុខសោភា បានសម្រេចប្រកាសផ្អាកចេញច្រៀងតាម Pub រហូតដល់ពេលសារស្ថានការណ៍នៅតាមព្រំដែនប្រទេសប្រសើរឡើងវិញ។


ការប្រកាសរបស់អ្នកនាងនាព្រឹកនេះ គឺបន្ទាប់ពីយោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្អិកាឆ្នាំ ២០២៥ បង្កឱ្យស្លាប់ម្នាក់ និងរបួស៣នាក់។ ខណៈមុននឹងមានការបាញ់ប្រហារនេះ យោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ និងច្រើនថ្ងៃមកហើយក្នុងចេតនាញុះញង់ដើម្បីនាំដលការប៉ះទង្គិចគ្នា។

តារាចម្រៀង មាស សុខសោភា បានលើកឡើងថា “នាងខ្ញុំសូមអធ្យាស្រ័យអ្នកទាំងអស់គ្នាកម្មវិធីនៅ Tick Tock Pub យប់នេះយើងសុំពន្យាពេលសិន ដោយសារស្ថានការណ៍នៅតាមព្រំដែនប្រទេសយើងកំពុងមានបញ្ហាជួបគ្នាឆាប់ៗម្ដងទៀត អ្នកទាំងអស់គ្នា”។ ទន្ទឹមនេះ អ្នកនាងក៏បានជូនពរដល់ពលរដ្ឋខ្មែរនៅតាមព្រំដែន មានសុខសុវត្ថិភាពទាំងអស់គ្នា។
ជាការកត់សម្គាល់ សិល្បករសិល្បការិនីល្បីៗខ្មែរជាច្រើន បាននាំគ្នាចេញមុខថ្កោលទោស និងប្រើសំឡេងប្រាប់ទៅកាន់អន្តរជាតិករណីដ៏ព្រៃផ្សៃចំពោះទង្វើទាហានសៀមបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបង្កឱ្យស្លាប់ម្នាក់នឹងរបួស ៣នាក់។
ប្រាកដណាស់ទាហានឈ្លានពានរបស់ចោរសៀមបានប្រើប្រាស់អាវុធការបាញ់ប្រហារមកលើប្រជាពលរ ដ្ឋស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ស្រុកអូ រជ្រៅខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១២ខែ វិច្ឆិកាឆ្នាំ២០២៥ដោយទង្វើនេះគឺខុសច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់អន្តរជាតិហើយផ្ទុយទៅនឹងស្មារ តីមនុស្សធម៌៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


