ជីវិតកម្សាន្ដ
មាស សុខសោភា ស្នើឱ្យបន្តរួមសាមគ្គី និងណែនាំគ្នាជំនួសឱ្យការប្រមាថគ្រប់រូបភាព
ស្របពេលដែលបច្ចុប្បន្នស្ថានភាពនៅតាមបន្ទាត់ព្រំដែលហាក់មានសភាពស្ងប់ស្ងាត់បន្តិច ក្រោយទាហានសៀមឈ្លានពានមកលើទឹកដីប្រទេសកម្ពុជា តារាចម្រៀងអ្នកនាង មាស សុខសោភា បានចេញមុខអំពាវនាវដោយទទូចឱ្យពលរដ្ឋខ្មែរគ្រប់រូបបន្តរក្សាចិត្តឱ្យត្រជាក់ និងទុកចិត្តជឿជាក់លើថ្នាក់ដឹកនាំកម្ពុជា។ ពិសេសបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ហើយបើឃើញនរណាម្នាក់ប្រព្រឹត្តិអ្វីឆ្គាំឆ្គង សូមប្រើការណែនាំជំនួសឱ្យការប្រមាថ ខណៈនេះក៏បង្ហាញពីអត្តសញ្ញាណនៃពូជពង្សខ្មែរដ៏ថ្លៃថ្នូរផងដែរ។

តារាចម្រៀង មាស សុខសោភា បានឱ្យដឹងថា ដោយផ្អែកទៅលើស្ថានការណ៍ស្រុកទេស កំពុងកើតសង្រ្គាម ខ្លួនក៏មិនខុសថ្នាក់ដឹកនាមនោះដែរ គឺមានសេចក្តីព្រួយបារម្ភអំពីសុខទុក្ខពលរដ្ឋខ្លាំងណាស់។ ពិសេសប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលលោកក៏កំពុងខ្នះខ្នែងព្យាយាមទប់ស្កាត់មិនចង់ឱ្យកើតមាននៅសង្រ្គាមបំផ្លិចបំផ្លាញដល់អាយុជីវិតមនុស្សលោក។
មាស សុខសោភា ថា “ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមចិត្តពុកម៉ែបងប្អូនទាំងអស់គ្នា រក្សាភាពស្ងៀមស្ងាត់ដោយទុកឱ្យប្រមុខដឹកនាំរបស់យើងដែលលោកមានបញ្ញាញ្ញាណជាអ្នកដោះស្រាយ លោកមិនទុកពួកយើងចោលទេ អ្វីដែលសំខាន់ក្នុងពេលដែលកំពុងមានអាសន្ននេះ យើងទាំងអស់ត្រូវចេះរួមសាមគ្គីគ្នា ស្រលាញ់គ្នាទម្លាកក់ចោលនូវការជេប្រមាថគ្នាការយកកំហឹងមកធ្វើជាល្បិចកលដើម្បីដាក់ជាទោសកំហុសដល់គ្នា ក្នុងនាមយើងជាកូនខ្មែរដូចគ្នា ក៏ត្រូវនាំគ្នាបញ្ឈប់ការប្រមាថគ្នាត្រឹមនេះទៅចុះ”។
អ្នកនាង មាស សុខសោភា និយាយទៀតថា ក្នុងនាមខ្មែរតែមួយ មិនមែនជាសត្រូវនិងគ្នានោះទេ ដូច្នេះគួរតែចេះជួយចែករំលែកចំណេះដឹងល្អៗដល់គ្នា នាំគ្នាសាងអំពើល្អ ប្រកាន់ឱ្យខ្ជាប់នូវសច្ចធម៌ និងគុណធម៌ ព្យាយាមចែករំលែកគុណធម៌ទាំងឡាយដល់គ្នា។
បន្ថែមពីនេះ តារាចម្រៀងសំនៀងផ្អែមអ្នកនាង មាស សុខសោភា ណែនាំដែរថា កំហុសទាំងឡាយណាដែលមានគួរតែចេះអត់ឱនដល់គ្នា ចេះជួយអប់រំកែតម្រូវចំណុចខុសដល់គ្នាដោយសេចក្តីថ្លៃថ្នូរស័ក្តិសមជាពូជពង្សអំបូរខ្មែរ៕ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


