ព័ត៌មានជាតិ
សាលារៀន ២ កន្លែងនៅភ្នំពេញយកធ្វើជាមណ្ឌលចត្តាឡីស័កសាជាថ្មី ក្រោយផ្ទុះព្រឹត្តិការណ៍២០កុម្ភៈ
សាលារៀនចំនួន២កន្លែងនៅរាជធានីភ្នំពេញ ត្រូវបានក្រសួងអប់រំយុវជននិងកីឡាប្រគល់ជូនសាលារាជធានីភ្នំពេញធ្វើជាមណ្ឌលចត្តាឡីស័កសាជាថ្មីឡើងវិញ បន្ទាប់ពីមានផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈរួចមក។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៨កុម្ភៈនេះថា ក្រោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ក្រសួងអប់រំយុវជននិងកីឡាបានផ្តល់សាលារៀនចំនួន២ដល់សាលារាជធានីភ្នំពេញ សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័កសាជាថ្មី ដោយសារចំនួនអ្នកឆ្លងក្នុងព្រឹត្តិការណ៍២០កុម្ភៈមានចំនួនច្រើនឡើងៗជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

លោកបានបន្តថា សាលា២កន្លែងដែលត្រូវធ្វើជាមណ្ឌលចត្តាឡីស័កនោះរួមមានវិទ្យាល័យហ៊ុនសែនបុរី១០០ខ្នងដែស្ថិតនៅក្នុងខណ្ឌសែនសុខ និងសាលាបឋមសិក្សា និងអនុវិទ្យាល័យហ៊ុនសែនពោធិចិនតុងស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ។
លោកបានបន្តទៀតថា «ក្នុងករណីនេះ មន្ទីរបានរាយកាណ៍ជួនឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាដោយលោកបានឯកភាពរួចរាល់ហើយដែរ»។
លោកបានបន្ថែមថាដោយសារក្រសួងបានផ្អាកការសិក្សារយៈពេល២សប្តាហ៍នៅភ្នំពេញ ខេត្តកណ្តាលនិងព្រះសីហនុនោះមិនមានការប៉ះពាល់ដល់ការសិក្សាទេគឺសិស្សរៀនតាមអនឡាញ។ ប៉ុន្តែក្នុងករណីមានការចូលរៀនវិញនាពេលខាងមុខនេះ ហើយសាលាទាំងពីរនេះនៅបន្តធ្វើជាមណ្ឌលចត្តាឡីស័កជាបន្តទៀតនោះ មន្ទីរអប់រំនឹងចាត់ចែងឲ្យសិស្សរៀននៅសាលាទាំងពីរនេះទៅសិក្សានៅសាលារៀនដែលមានទីតាំងនៅក្បែរៗនោះឬ រៀនតាមបែបចម្រុះមានតាមអនឡាញនិងសន្លឹកកិច្ចការទៅធ្វើតាមផ្ទះ។
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះបានចេញសេចក្តីប្រកាសព័ត៌មានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៩នាក់ក្នុងនោះមាន៣៥នាក់ជាករណីឆ្លងក្នុងសហគមន៍ នៃ«ព្រឹត្តិការណ៍២០កុម្ភៈ»ដែលកើនឡើងដល់៣០២នាក់និង៤នាក់ជាករណីនាំចូលមកពីក្រៅប្រទេស។
ក្រសួងសុខាភិបាលបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩សហគមន៍ទាំង៣៥នាក់ មានជនជាតិចិន២៤នាក់, ជនជាតិវៀតណាម ៦នាក់និងជនជាតិខ្មែរ ៥នាក់។ ចំណែកអ្នកជំងឺចំនួន ៤នាក់ដែលជាករណីនាំចូលមកពីក្រៅប្រទេសវិញ គឺជាបងប្អូនខ្មែរកងទ័ពមួកខៀវ UN ។
គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៨០២នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៧៧នាក់និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៣២៨នាក់។


គួរបញ្ជាក់ថាពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅរាជធានីភ្នំពេញមានមណ្ឌលធ្វើចត្តាឡីស័កចំនួន៧៥កន្លែងដែលមានការយាមកាមយ៉ាងតឹងរឹងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច៕
អត្ថបទ៖សំអឿន
ចុចអាន៖អាជ្ញាធរកំពង់ចាម បំភ្លឺករណីសង្ស័យជនជាតិចិន ៨ នាក់ចេញ-ចូលភ្នំពេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


