សេដ្ឋកិច្ច
ផលិតកម្មគ្រាប់ស្វាយចន្ទីកម្ពុជា សម្រេចបាន ៨៥ ម៉ឺនតោន ខណៈប្រាក់ចំណូលជាង ១ ពាន់លានដុល្លារនៅឆ្នាំនេះ
សមាគមស្វាយចន្ទីកម្ពុជាបានព្យាករណ៍ថា នៅក្នុងឆ្នាំ២០២៤នេះ កម្ពុជានឹងផលិតគ្រាប់ស្វាយចន្ទីឆៅបានចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញទៅក្រៅប្រទេស ៧៥ ម៉ឺនតោន ដែលអាចរកចំណូលបានជាង ១ ពាន់លានដុល្លារ ខណៈផលិតកម្មស្វាយចន្ទីពិភពលោកធ្លាក់ចុះ ប្រមាណ៣០ភាគរយ។

សមាគមស្វាយចន្ទីកម្ពុជាបញ្ជាក់ថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមសម្រេចបានលើសផែនការមានចំនួន ៧២ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៩២១ លានដុល្លារ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ២៨ ខែមិថុនានេះថា សមាគមបានអំពាវនាវ ឱ្យសមាជិកហាលគ្រាប់ទុកក្នុងអំឡុងពេលតម្លៃចន្ទីធ្លាក់ចុះកាលពីដើមឆ្នាំ បានធ្វើឱ្យតម្លៃគ្រាប់ស្វាយចន្ទីងើបឡើងវិញនៅពាក់កណ្ដាលខែមីនា រហូតដល់ខែមេសា ដែលមានតម្លៃ ៥ ៤០០ រៀល ក្នុងមួយគីឡូ។ ម្យ៉ាងទៀត នៅអាហ្វ្រិកទិន្នផលស្វាយចន្ទីបានធ្លាក់ចុះប្រមាណ ៥០% ដោយសារបាតុភូតអេលនីណូ (El Nino)។

បើតាមលោក អួន ស៊ីឡុត បច្ចុប្បន្ន តម្លៃគ្រាប់ស្វាយចន្ទីអាចលក់បានក្នុងតម្លៃ ៧ ២០០ រៀលក្នុងមួយគីឡូក្រាម ដែលមានការធ្លាក់ចុះបន្តិច បន្ទាប់ពីហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានដល់ ៨ ២០០ រៀលក្នុងមួយគីឡូក្រាម កាលពីដើមខែមិថុនានេះ។
លោក អួន ស៊ីឡុត បញ្ជាក់ថា មូលហេតុធ្លាក់ចុះបន្តិចវិញ ដោយសារតែប្រទេសកូឌីវ័រ ដែលជាប្រទេសផលិតស្វាយចន្ទីច្រើនជាងគេលើពិភពលោក បានបើកការនាំចេញឡើងវិញ បន្ទាប់ពីបិទមួយរយៈសម្រាប់ការកែច្នៃក្នុងស្រុក។

យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅសម្រេចបាន ៧១ ម៉ឺន ៦ ពាន់តោន ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន កើនឡើង ៣៨ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលគិតជាទឹកប្រាក់ចំនួន ៨៥១ លានដុល្លារ។
នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕

អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


