បច្ចេកវិទ្យា
មកដឹងពីសារៈសំខាន់ App ទាំង ៤ របស់ក្រសួងសាធារណការ
ដើម្បីសម្រួលដល់សាធារណជន ក្នុងការស្វែងយល់កាន់តែច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាងាយស្រួលក្នុងការចុះបញ្ជីយានយន្ត និងសេវាផ្សេងៗជាដើមនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចេញកម្មវិធី (App) ៣ រួមមាន ROAD CARE; GDLT និង Cambodia Driving Rules ។ តួយ៉ាង ១ក្នុងចំណោមកម្មវិធីទាំង ៣ គឺសម្រាប់ប្រជាពលរដ្ឋ ធ្វើការរាយការណ៍ពីស្ថានភាពខូចខាតហេដ្ឋារចនាសម័្ពន្ធជាតិផងដែរ ដូចជាស្ពាន ផ្លូវ ស្លាកសញ្ញា ។ល។

១. ROAD CARE Mobile App
ជាកម្មវិធីលើស្មាតហ្វូនមួយ ដែលក្រសួងសាធារណការ ដាក់ឱ្យដំណើរការសម្រាប់ប្រជាពលរដ្ឋអាចថតផ្ញើ និងរាយការណ៍ពីស្ថានភាពផ្លូវដែលខូចខាត ដើម្បីមន្ទីរសាធារណការតាមមូលដ្ឋាន អាចចាត់វិធានការជួសជុលឱ្យបានទាន់ពេលវេលា។ លើសពីនេះទៅទៀត ពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។
២. GDLT Public Service (អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក)
គោលបំណងនៃការបង្កើត APP នេះ គឺដើម្បីផ្តល់ព័ត៌មានដល់អ្នកប្រើប្រាស់ និងងាយស្រួលក្នុងការចុះបញ្ជីយានយន្ត ប័ណ្ណបើកបរ ការត្រួតពិនិត្យបច្ចេកទេស ក៏ដូចជាអាជ្ញាប័ណ្ណដឹកជញ្ជូនផ្លូវគោកជាដើម។ កម្មវិធីនេះ ក៏អាចឱ្យសាធារណជនស្វែងរកច្បាប់ទាក់ទងនឹងការដឹកជញ្ជូនតាមផ្លូវគោក ក្រឹត្យ និងប្រកាស រួមទាំងធ្វើការការផ្ទៀងផ្ទាត់ QRcode នៃវិញ្ញាបនបត្រយានយន្ត ប័ណ្ណបើកបរផងដែរ។

៣. Cambodia Driving Rules
កម្មវិធីនេះ ត្រូវបានរចនាឡើងសម្រាប់ទាំងប្រជាពលរដ្ឋកម្ពុជា ដើម្បីស្វែងយល់ពីទ្រឹស្តីនៃការបើកបរ ធ្វើការប្រឡងសាកល្បងលើទ្រឹស្តីនៃការបើកបរ យល់ដឹងពីច្បាប់ និងលិខិតបទដ្នានគតិយុត្តិ ទាក់ទងនឹងច្បាប់ចរាចរណ៍ផ្លូវគោក ហើយក៏អាចឱ្យអ្នកប្រើប្រាស់ ចូលរួមលេងហ្គេមអប់រំ និងចែករំលែកចំណេះដឹងផងដែរ។

៤. MPWT Service Tracking
កម្មវិធីនេះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំឡើងដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ ដែលទទួលសេវាសាធារណៈរបស់ក្រសួងសាធារណការ អាចតាមដានពីដំណើរការ ឬលិខិតស្នើសុំនានា បានគ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយឥតថ្លៃ តាមរយៈការស្កេន QR Code លើឯកសារ។ មុខងារសំខាន់ៗ នៃកម្មវិធីនេះ មានដូចជា៖
– ស្កេន QR Code ឬវាយបញ្ចូលលេខប្រតិបត្តិការ។
– តាមដានលំហូរសេវាសាធារណៈគ្រប់ដំណាក់កាល។
– ពិនិត្យប្រវត្តិតាមដានលំហូរឯកសារសាធារណៈ។
– ជូនដំណឹងដល់អ្នកប្រើប្រាស់នៅពេលមានវឌ្ឍនភាពនៃដំណាក់កាលនីមួយៗ។


-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍១ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
កីឡា១២ ម៉ោង ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម