ព័ត៌មានជាតិ
ក្រសួងសាធារណការ សហការជាមួយ JICA ចុះពិនិត្យការងារដំឡើងភ្លើងស្តុបថ្មី២៤ទីតាំង និងបរិក្ខាសុវត្ថិភាពតាមផ្លូវជាតិលេខ ៥
ដោយមានការគិតគូរខ្ពស់ និងការយកចិត្តទុកដាក់ជាប្រចាំរបស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ពីសុវត្ថិភាពប្រជាពលរដ្ឋតាមដងផ្លូវ ជាពិសេសតាមដងផ្លូវដែលមានចរាចរណ៍មមាញឹក និងហានិភ័យខ្ពស់លើបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យសកម្មភាពដំឡើងបរិក្ខាសុវត្ថិភាពចរាចរណ៍បន្ថែមលើដងផ្លូវជាតិលេខ៥(ចំណុចសាលាលេខ៥)រួមមាន៖ ភ្លើងសញ្ញាដាស់តឿនអ្នកបើកបរ, គំនូសសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍ ដើម្បីដាស់ស្មារតីអ្នកបើកបរឱ្យគិតគូរពីសុវត្ថិភាពលើដងផ្លូវ។


ការចុះពិនិត្យធ្វើឡើងដោយមានចូលរួមពីក្រុមការងារគម្រោងផ្លូវជាតិលេខ៥, ក្រុមការងារJICA ,ស្នងការនគរបាលខេត្តកំពង់ឆ្នាំង, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង,អាជ្ញាមូលដ្ឋាន និងភាគីពាក់ព័ន្ធដទៃទៀត។
គួរបញ្ជាក់ថា ភ្លើងស្តុបថ្មីចំនួន២៤ទីតាំង ត្រូវដាក់ពង្រាយតាមបណ្តោយផ្លូវជាតិលេខ៥(កំពង់ឆ្នាំង,ពោធិ៍សាត់,បាត់ដំបង និងបន្ទាយមានជ័យ) រួមទាំងបរិក្ខាសុវត្ថិភាពចរាចរណ៍ដទៃទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ សម្ភារៈទាំងនោះបានដឹកទៅកាន់ទីតាំងដំឡើង ដោយបំពាក់តាមទីតាំងកំណត់ ដែលមានការសិក្សាត្រឹមត្រូវច្បាស់លាស់ ពីក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីមិត្តជប៉ុន៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


