Connect with us

ព័ត៌មានជាតិ

ផ្លូវ​​វាងប្រជុំជន​ចំនួន​ពីរខ្សែ កំពុង​សិក្សា​សមិទ្ធិលទ្ធភាព​ឈាន​បើក​ការដ្ឋាន​សាងសង់​នៅ​ពេល​ខាងមុខ

បានផុស

នៅ

រដ្ឋាភិបាល​បានកំពុងសិក្សាសមិទ្ធិលទ្ធភាព ក្នុងការស្ថាបនា​ផ្លូវ​​វាងប្រជុំជន​ចំនួន​ពីរខ្សែតភ្ជាប់ទៅផ្លូវដែលមានស្រាប់ ដើម្បី​លើកកម្ពស់សេដ្ឋកិច្ច-សង្គម និងប្រសិទ្ធភាពនៃការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាព។

ខ្សែ​ផ្លូវ​វាងក្រុង​ដែល​​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សិក្សា​​សិក្សាសមិទ្ធិលទ្ធភាព​ ឈានទៅបើការដ្ឋាន​នៅពេល​ខាងមុខ​នោះ​គឺ​ខ្សែ​ផ្លូវ​ពីផ្លូវជាតិលេខ ៥៣ (ទឹកផុស) ដល់​ផ្លូវជាតិលេខ ៣ និងខ្សែ​ផ្លូវ​ចាប់ពីផ្លូវជាតិ​លេខ ៤ (ក្រុងច្បារមន) ដល់កោះខ្សាច់ទន្លា ដែល​មាន​ប្រវែងសរុប ១៦៨,២០ គីឡូម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​គម្រោង​ស្ថាបនា​ផ្លូវទាំងពីរខ្សែ​នេះ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ​និង​ដឹកជញ្ជូន និងជានាយកគម្រោង កាលពីម្សិលមិញ​បានដឹកនាំក្រុមការងារចុះពិនិត្យតម្រាយ​ផ្លូវ​ថ្មី​នេះ ដោយ​មានការចូលរួម​មន្រ្តីតំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ផងដែរ។

បេសកកម្មចុះពិនិត្យខ្សែផ្លូវនេះ បើតាមមន្រ្តីក្រសួងសាធាណការនិងដឹកជញ្ជូន គឺ​ដើម្បីស្វែងយល់ពីស្ថានភាពខ្សែផ្លូវជាក់ស្តែង ដែលជាជំហានចាប់ផ្តើមក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាពឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់ ស្របនឹងយុទ្ធសាស្រ្តការអភិវឌ្ឍតំបន់ ការលើកកម្ពស់សេដ្ឋកិច្ច-សង្គម និងប្រសិទ្ធភាពនៃការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាព។

ខ្សែ​ផ្លូវ​ដែលក្រសួង​សាធារណការ​និងដឹកជញ្ជូន​កំពុង​សិក្សា​គ្រោង​សាងសង់​ចាប់ពីផ្លូវជាតិ​លេខ ៤ (ក្រុងច្បារមន) ដល់កោះខ្សាច់ទន្លា ក៏​តភ្ជាប់​ជាមួយ​គម្រោងស្ពាន​កោះខ្សាច់​ទន្លា (KTB) ​ឆ្លងកាត់​ទន្លេ​បា​សាក់ ដែលទើ​ប​តែ​ត្រូវ​បាន​ចុះហត្ថលេខាលើកិច្ចសន្យា​សាងសង់​​ រវាងអង្គភាពគ្រប់គ្រងគម្រោង​​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន ​CHODAI ​របស់ជប៉ុន​កាលពី​ថ្ងៃទី ​០៨ ​ឧសភា ​២០២៦ ​ក្រោមវត្តមានលោក ​ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ​ប៉េង ពោធិ៍នា ​រដ្ឋមន្ត្រីក្រសួងសាធារណការមានប្រសាសន៍ថា គម្រោងនេះមានសារៈសំខាន់​ដើម្បីតភ្ជាប់កោះខ្សាច់ទន្លា​ទៅកាន់​ផ្លូវ​ជាតិ​លេខ២១ ​សំដៅ​លើកកម្ពស់បណ្តាញដឹកជញ្ជូន និងភស្តុភារកម្មកសិកម្ម​ ព្រមទាំងជំរុញ​កំណើន​សេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។ ​

​បើតាមលោករដ្ឋមន្ត្រី គម្រោងនេះនឹងតភ្ជាប់បង្កើនជម្រើសនៃការប្រើប្រាស់ ប្រភេទមធ្យោបាយដឹកជញ្ជូន​បានគ្រប់​រដូវកាល ទាំងរដូវប្រាំង និងរដូវវស្សា ដែលជួយកាត់បន្ថយ ថ្លៃដឹកជញ្ជូន (ជាពិសេសការ​ដឹក​ជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ) ធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ ដោយ​រួមចំណែកដល់ការអភិវឌ្ឍកោះខ្សាច់ទន្លាឱ្យក្លាយជា មជ្ឈមណ្ឌលកសិកម្ម និងផលិត​ផលិតផលកសិកម្ម, និងផ្តល់នូវមធ្យោបាយដឹកជញ្ជូនមានសុវត្ថិភាព និងសម្រួលដល់ការ​ធ្វើ​ដំណើរ​របស់ប្រជាជនទៅ និងមក ពីកោះខ្សាច់ទន្លាទៅកាន់ទីក្រុងភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម