Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម

បានផុស

នៅ

តាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃពុធទី៣ខែកក្កដា ឆ្នាំ២០២៤, ភ្លៀងធ្លាក់ត្រឹមមួយម៉ោង បណ្តាលឲ្យតំបន់មួយចំនួនក្នុងទីក្រុងហូជីមិញ ត្រូវជន់លិចបង្កទុក្ខលំបាកដល់ប្រជាជន ហើយមិនមែនត្រឹមទីក្រុងនេះទេ, ខេត្ត Dong Nai និង Binh Thuan ក៏រងគ្រោះដោយទឹកជំនន់ផងដែរ ក្រោយភ្លៀងធ្លាក់ដូចហែកមេឃ។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅសង្កាត់មួយចំនួនដូចជា Binh Thanh និង Go Vap ក៏ដូចជាកណ្តាលទីក្រុងផងដែរនោះ ទឹកបានជន់លិចជម្រៅកន្លះម៉ែត្រ លិចទាំងរថយន្ត ហើយមនុស្សត្រូវជាប់គាំង ចង់ចេញទៅណាក៏មិនរួច។

មិនត្រឹមប៉ុណ្ណឹង ព្យុះភ្លៀងពាំនាំមកជាមួយកម្លាំងខ្យល់បក់ខ្លាំង ក៏បានផ្តួលរំលំដើមឈើតាមដងផ្លូវ បាក់សង្កត់យានយន្ត បង្កជាការកកស្ទះចរាចរណ៍នៅទីតាំងមួយចំនួនផងដែរ។

(រូបថត៖ VN Express)

សូមបញ្ជាក់ថា ពេលនេះ ប្រទេសវៀតណាម បានឈានចូលរដូវវស្សាហើយ ហើយភ្លៀងធ្លាក់ខ្លាំង ជាមួយផ្គររន្ទះ និងព្យុះ បានវាយប្រហារទីក្រុងហូជីមិញ ជាញឹកញាប់។

យោងតាមស្ថានីយ៍ជលសាស្ត្របានឲ្យដឹងថា តំបន់ខ្លះនៃទីក្រុង បានជួបប្រទះកម្រិតភ្លៀងធ្លាក់ ១៥០មិល្លីម៉ែត្រ, ​ខ្លះ៦១មិល្លីម៉ែត្រ និងខ្លះទៀត ៤០មិល្លីម៉ែត្រ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីក្រុងហូជីមិញ ធ្លាក់ភ្លៀងមួយមេជួយឲ្យមេឃត្រជាក់ប្រហែល ៥ នាទី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៤៣ នាទីutes មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៤ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម