ព័ត៌មានអន្ដរជាតិ
បើកកិច្ចប្រជុំណាតូ, លោក បៃដិន ប្រកាសផ្តល់ខែលការពារអាកាសថ្មី ឲ្យអ៊ុយក្រែន
ថ្លែងបើកកិច្ចប្រជុំកំពូលអង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារទី៩ខែកក្កដាឆ្នាំ២០២៤ ប្រធានាធិបតិអាមេរិកលោក ចូ បៃដិន បានប្រកាសផ្តល់ប្រព័ន្ធការពារដែនអាកាសថ្មី ៥ប្រភេទ ទៅឲ្យអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ BBC។

លោក បៃដិន និយាយថា “ដូចដែលបានប្រាប់អ៊ីចឹង អ៊ុយក្រែននឹងទទួលបានឧបករណ៍ស្ទាក់ចាប់រាប់រយគ្រឿងបន្ថែមទៀតនៅឆ្នាំក្រោយ ដែលនឹងជួយការពារទីក្រុងរបស់អ៊ុយក្រែន ប្រឆាំងមីស៊ីលរុស្ស៊ី និងការពារកងទ័ពអ៊ុយក្រែន ដែលកំពុងប្រឈមមុខនឹងការវាយប្រហារនៅសមរភូមិជួរមុខ”។
តាមការបញ្ជាក់ពីលោក បៃដិន, “មុនសង្គ្រាមនេះ លោក ពូទីន គិតថា ណាតូនឹងបែកបាក់ ប៉ុន្តែសព្វថ្ងៃ ណាតូខ្លាំងជាងអ្វីដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រទៅទៀត។ នៅពេលសង្រ្គាមនេះផ្ទុះឡើង អ៊ុយក្រែនគឺជាប្រទេសសេរី ហើយសព្វថ្ងៃ អ៊ុយក្រែន ក៏នៅតែជាប្រទេសសេរី ហើយពេលសង្គ្រាមចប់ អ៊ុយក្រែនក៏នៅតែជាប្រទេសសេរី និងឯករាជ្យដដែល”។
សម្តីម៉ាត់ៗរបស់បុរសវ័យ៨១ឆ្នាំរូបនេះក្នុងសេចក្តីប្រកាសខាងលើ ត្រូវបានគេមើលឃើញថា ជាការបញ្ជាក់ពីភាពរឹងមាំរបស់ខ្លួនបង្ហាញដល់មេដឹកនាំបរទេសថា លោកនៅតែអាចបំពេញភារកិច្ចដឹកនាំសម្ព័ន្ធភាពយោធាដែលមានសមាជិក៣២ប្រទេសមួយនេះ ដោយរលូនជាទីបំផុត។

សេចក្តីប្រកាសផ្តល់ខែលការពារនេះទៀតសោត គឺកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលយ៉ាងសាហាវ ទៅលើមន្ទីរពេទ្យកុមារនិងគោលដៅស៊ីវិលផ្សេងទៀតនៅក្នុងប្រទេសអ៊ុយក្រែន។
មន្ទីរពេទ្យកុមារធំបំផុតរបស់ប្រទេសអ៊ុយក្រែន ឈ្មោះ Ohmatdyt បានរងការវាយប្រហារយ៉ាងដំណំ ហើយបើតាមការបញ្ជាក់ពីអភិបាលក្រុងកៀវលោក Vitaliy Klitschko បានឲ្យដឹងថា អ្នកស្លាប់ទាំង២នៅទីនោះ គឺជាមនុស្សពេញវ័យដែលមានម្នាក់ជាវេជ្ជបណ្ឌិត។
ទោះបីជាយ៉ាងណាក៏ដោយ ភាគីរុស្ស៊ី បានបដិសេធថា ខ្លួនមិនមែនកំណត់គោលមន្ទីរពេទ្យនោះទេ ហើយការដែលមន្ទីរពេទ្យត្រូវរងគ្រោះ គឺដោយសារតែបំណែកគ្រាប់ធ្លាក់ពីខែលការពារមីស៊ីលរបស់អ៊ុយក្រែនប៉ុណ្ណោះ។
សូមបញ្ជាក់ថា Ohmatdyt គឺជាមន្ទីរពេទ្យធំ ដែលមានឯកទេសខាងរោគមហារីក និងការវះកាត់ប្តូរសរីរាង្គ។ ក្រុមគ្រូពេទ្យនិយាយថា មានកុមារប្រហែល២០នាក់ កំពុងទទួលការព្យាបាលពេលដែលរុស្ស៊ីបាញ់មីស៊ីលចំនោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


