KPT+
ភ្នំខ្នងព្រះអង្គ អាចជាគោលដៅមើលតារាសាស្រ្តនៅកម្ពុជា ហើយមានទំនាក់ទំនងនឹងទីសក្ការៈបុរាណ
ភ្នំខ្នងព្រះអង្គ មិនត្រឹមតែជាតំបន់ធម្មជាតិសម្រាប់ដំណើរផ្សងព្រេងទេ តែក៏ជាតំបន់ប្រវិត្តសាស្ត្រផងដែរ ដែលទំនងជាកន្លែងទីសក្ការៈ ពីសម័យបុរាណ ព្រោះមានរូបគំនូរព្រះពុទ្ធសាសនា និងរូបគំនូរពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា លើកកំរាលថ្ម នៃខ្នងភ្នំ។ ម៉្យាង ទីនេះក៏អាចជាកន្លែងមើលតារាសាស្រ្តផងដែរ។ តែរឿងរ៉ាងទាំងអស់នេះ នៅតែជាអាថកំបាំង និងមិនទាន់មានការបកស្រាយពីអ្នកជំនាញណាម្នាក់នៅឡើយទេ។
នេះបើតាមការបញ្ជាក់ពី មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ តាមរយៈហ្វេសប៊ុកផេកផ្លូវការ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

បើប្រភពរដ្ឋបាលខេត្ត ភ្នំនេះ មានកម្ពស់ប្រហែល ១២០០ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ ជាខ្នងភ្នំដែលមានទេសភាព ៣៦០ដឺក្រេ ជាទីតាំងបោះជំរុំលើកំពូលភ្នំ អាចអង្គុយគយគន់ទេសភាព ថ្ងៃរះចែងចាំងពីព្រៃភ្នំ និងថ្ងៃរៀបលិច ចាំងឆ្លុះពីផ្ទៃសមុទ្រ មើលឃើញកោះតូចៗជាប់នឹងផ្ទៃសមុទ្រខេត្តត្រាត របស់ថៃ។ ក្រៅពីការគយគន់ទេសភាពខ្នងភ្នំ ទេសចរក៏អាចមើលឃើញផ្ទាំងទស្សនីយភាព នៃជួរភ្នំជាច្រើនតម្រៀបគ្នាច្រើនជាន់ថ្នាក់ ព្រមទាំងជ្រោះជ្រលងដងអូរ ក្នុងទិដ្ឋភាពល្អពេកក្រៃ។

ដោយឡែកពាក់ព័ន្ធនឹងស្ថានភាពផ្លូវឡើងភ្នំវិញនោះ យើងត្រូវដើរកាត់តាមព្រៃស្រោង ស្តើង ក្រាស់ ចំណោតទាប មធ្យម ខ្ពស់ ឆ្លងកាត់ជ្រោះ ជ្រលងដងអូរ ដោយត្រូវតោងខ្សែវល្លិ និងដើមឈើ ដែលក្នុងនោះ ក៏មានផ្ទាំងថ្មធំៗ និងរុក្ខជាតិ តូច ធំពណ៌បៃតងស្រស់ ប្រកបទៅដោយភាពទាក់ទាញយ៉ាងខ្លាំង។
ទាក់ទងនឹងដំណើរទៅកាន់ខ្នងភ្នំនេះ លោក អុឹង បញ្ញា អ្នករៀបចំដំណើរកម្សាន្តបែបផ្សងព្រេង អះអាងដែរថា ចំពោះការធ្វើដំណើរកម្សាន្តឡើងភ្នំនេះ អាចនឹងពិបាកបន្តិច ប៉ុន្តែទេសចរអាចទទួលបានមកវិញ នូវអារម្មណ៍មួយផ្សេងទៀត ជាមួយនឹងធម្មជាតិ។ ដោយឡែក សម្រាប់អាកាសធាតុនៅតំបន់ភ្នំខ្នងព្រះ ខែនេះ គឺត្រជាក់ ដូចនេះសម្រាប់ការបោះជំរុំ គួរតែមានត្រៀមជាពូកខ្យល់ សម្លៀកបំពាក់ក្រាស់ៗ ស្រោមដៃ ស្រោមជើង ភួយ និងមួកជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


