ព័ត៌មានជាតិ
ក្រុងបាត់ដំបង កំពុងប្រឈមនឹងភក់ជ្រាំ មិនខុសពីទសវត្សរ៍ទី ៨០
រយៈពេលប្រមាណជិតមួយឆ្នាំកន្លងទៅនេះ ក្រុងបាត់ដំបងទាំងមូល ស្ទើរតែវិលត្រឡប់ទៅកាន់ទសវត្សរ៍ទី ៨០ វិញហើយ ដោយសារតែការស្ថាបនាកាយលូធ្វើផ្លូវ និងធ្វើផ្លូវកាយលូ បើទោះបីជាផ្លូវដែលចាក់បេតុង ឬក្រាលកៅស៊ូយ៉ាងស្អាតរួចហើយក៏ដោយ ក៏ត្រូវតែកាយផ្លូវដាក់លូ ក្រោយពីដាក់លូធ្វើផ្លូវ បណ្ដាលឱ្យផ្លូវទាំងអស់ក្នុងក្រុងបាត់ដំបងទាំងមូលពោរពេញដោយជង្ហុកទឹកដក់ និងភក់ជ្រាំ។

នៅក្នុងរយៈពេលដ៏វែងអន្លាយនេះ គឺជាការអភិវឌ្ឍន៍ក្រុងបាត់ដំបងទាំងមូល ដែលជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងជាគម្រោងបង្កប់ប្រព័ន្ធលូដើម្បីទាញយកកាកសំណល់ពីក្នុងលូបន្ទប់ទឹក និងបង្គន់ទៅស្តុកលើទីតាំងចំនួនពីរកន្លែង។ ទីតាំងទីមួយ ត្រូវទាញយកនៅប៉ែកខាងលិចស្ទឹងសង្កែ ទៅស្តុក និងបំប្លែងនៅក្នុងសង្កាត់ចម្ការសំរោង រីឯទីតាំងទីពីរ គឺទាញយកនៅបែកខាងកើតស្ទឹងសង្កែ ដោយយកទៅស្តុក និងបំប្លែង នៅខាងក្រោយផ្សារអន្លង់វិល ស្ថិតក្នុងទឹកដីស្រុកសង្កែ។
ជុំវិញបញ្ហាធ្វើផ្លូវកាយលូ និងកាយលូធ្វើផ្លូវនេះ ក៏មានទស្សនៈជាច្រើនបានលើកឡើងថា ក្រុមការងារគ្រឿងចក្រដែលចុះមកកាយផ្លូវដាក់លូនេះ ភាគច្រើនមិនបានគិតទៅដល់ប្រព័ន្ធលូ និងរេហ្គាចាស់ដែលដាក់បង្កប់ដើម្បី ទាញយកទឹកភ្លៀងដែលដក់នៅលើផ្លូវនោះឡើយ ដូច្នេះក្រោយពីក្រុមការងារធ្វើរួចរាល់ពេលណា គឺគេបានក្រាលកៅស៊ូគ្របជិតពីលើរេហ្គានោះតែម្ដង ដែលបញ្ហានេះបានធ្វើឱ្យតំបន់មួយចំនួនពុំមានផ្លូវទឹកហូរចុះនោះឡើយ ទើបធ្វើកន្លែងខ្លះទឹកដក់នៅលើផ្លូវ បង្កទៅជាការខូចខាតផ្លូវនោះឡើងវិញ។

តាមរយៈទូរសព្ទនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះដែរ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ជាក់ថា បញ្ហាខាងលើនេះលោកទទួលស្គាល់ ហើយក្រោយមកលោកក៏បានដាក់កម្លាំងចុះពិនិត្យមើលផងដែរ ដើម្បីធ្វើយ៉ាងណាកុំឱ្យបិទផ្លូវទឹកដែលត្រូវហូរចុះពីបណ្ដាផ្លូវគ្រប់ទីកន្លែងក្នុងក្រុងបាត់ដំបង។

លោកប្រធានមន្ទីរ ក៏ធ្លាប់បានបញ្ជាក់ផងដែរថា គម្រោងរបស់ ADB នៅក្នុងក្រុងបាត់ដំបងទាំងមូលគឺត្រូវបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៥ ។ យ៉ាងណាមិញ បើទោះបីជាមានការអភិវឌ្ឍយ៉ាងនេះក្តី ក៏គេសង្កេតឃើញថា ផ្លូវមួយចំនួនដែលបានក្រាលកៅស៊ូរួចរាល់ហើយនោះ គឺត្រូវជួសជុលឡើងវិញម្ដងហើយម្ដងទៀត ដោយសារតែបញ្ហាធ្វើមិនជាប់ បណ្ដាលឱ្យដក់ទឹកក្លាយជារណ្ដៅដោយអន្លើ និងកន្លែងខ្លះមានទឹកដោះកាន់ខែដោយសារតែគ្មានរេហ្គាដើម្បីបង្ហូរទឹកទាំងនេះចេញ ដូច្នេះការស្ថាបនាត្រូវធ្វើម្ដងហើយម្ដងទៀតនៅកន្លែងដដែលៗ។ អាស្រ័យហេតុនេះហើយគួរតែមន្ត្រីជំនាញ ឬក៏អភិបាលខេត្តមេត្តាជួយពិនិត្យរាល់បញ្ហាខាងលើនេះផង បើមិនដូច្នោះទេ ទោះ ៥ ឆ្នាំទៀតគាត់នៅតែធ្វើមិនចេះចប់ដែរ៕
អត្ថបទ : សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ