Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ព្រមានពលរដ្ឋខ្លួន​ឲ្យ​ប្រយ័ត្នទឹកជំនន់ហូរនាំគ្រាប់មីន​ពីកូរ៉េខាងជើង

បានផុស

នៅ

កូរ៉េខាងត្បូងបានចេញការព្រមានឲ្យពលរដ្ឋ​នៅ​តំបន់​ភាគ​ច្រើន​តាមបណ្តោយ​ព្រំដែន​ ត្រូវមានការប្រុងប្រយ័ត្ន​ ជាពិសេសបានបញ្ជាឲ្យអ្នករស់នៅតាមដងទន្លេ ត្រូវជម្លៀសចេញពីផ្ទះជាបន្ទាន់ ព្រោះព្យុះភ្លៀងមូសុងកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរ ហើយ​អ្វីដែលព្រួយបារម្ភខ្លាំងគឺថា រដ្ឋាភិបាលទីក្រុងសេអ៊ូល​បានព្រមានដល់ពលរដ្ឋឲ្យប្រយ័ត្ន​​​ខ្ពស់ ព្រោះទឹកហូរខ្លាំងពីទន្លេនៅខាងប្រទេសកូរ៉េខាងជើង អាចហូរនាំគ្រាប់មីនដែលទីក្រុងព្យុងយ៉ាងបាន​ដាក់បង្កៃ មកកាន់​​ខ្សែទឹកខាងក្រោម។ នេះ​​យោង​តាមការចុះផ្សាយរបស់ CNA នៅថ្ងៃព្រហស្បតិ៍ទី១៨ខែកក្កដា។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យយោធាកូរ៉េខាងត្បូងលោក Lee Chang-hyun បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«យើងកំពុងតាមដានកម្រិតទឹកនៅក្នុងទន្លេសំខាន់ៗ ដែលពុះចែកប្រទេសកូរ៉េទាំង២»។

យោងតាមនាយកដ្ឋានប្រឆាំងគ្រោះមហន្តរាយនិងសុវត្ថិភាព ប្រជាពលរដ្ឋសរុបចំនួន៤០៧គ្រួសារ នៅទូទាំងប្រទេស ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ទោះបី​យ៉ាងណា គិតត្រឹមពេលនេះ នៅ​មិន​មានសេចក្តីរាយការណ៍អំពី​ជនរងគ្រោះណាម្នាក់ឡើយ។

(រូបថត៖ YONHAP)

ទន្ទឹមនោះ ភ្លៀងធ្លាក់លើសកម្រិត ៣០០មិល្លីម៉ែត្រ ត្រូវ​បង្ខំលុបចោលជើងហោះហើរជាង២៤ជើង នៅអាកាសយានដ្ឋានអន្តរជាតិ Incheon ក្នុងតំបន់ឆ្នេរភាគខាងលិចប្រទេស​ ហើយក៏រំខានដល់សេវារថភ្លើងក្នុងទីក្រុងសេអ៊ូលផងដែរ។

សូមបញ្ជាក់ថា ថ្វីបើខែកក្កដារាល់ឆ្នាំ មេឃតែងបង្អុរភ្លៀងខ្លាំងក៏ដោយ ប៉ុន្តែសីតុណ្ហភាពឡើងដល់ចំណុចកំពូលអំឡុងរដូវក្តៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យអាកាសធាតុកាន់តែកាចសាហាវ ដល់ថ្នាក់លោកប្រធានាធិបតី Yoon Suk Yeol ចេញបញ្ជាឲ្យស្ថាប័នទាំងអស់ ត្រូវត្រៀមខ្លួនទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ​​អាក្រក់​បែប​នេះ​៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េ​ខាង​ជើង បន្ត​ដាក់​ពង្រាយ​គ្រាប់​មីន បើ​ទោះ​ជា​ជួប​ឧបទ្ទវហេតុ​ច្រើន​ដង​ក៏​ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៤ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម