Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស កូរ៉េខាងត្បូង បើកការស៊ើបអង្កេតជាបន្ទាន់ ក្រោយមានការគំរាមសម្លាប់លោក Lee Jae-myung

បានផុស

នៅ

សមត្ថកិច្ចកូរ៉េខាងត្បូង បានបើកការស៊ើបអង្កេតកម្រិតខ្ពស់ជាបន្ទាន់ ដើម្បីតាមប្រមាញ់ម្ចាស់គណនីបណ្តាញសង្គម Threads បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍អំពីការបង្ហោះសារគំរាមសម្លាប់ប្រធានាធិបតី លោក Lee Jae-myung នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦។

ប្រធានាធិបតី លោក Lee Jae-myung (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម YUNHAP, ទីភ្នាក់ងារប៉ូលិសក្រុងសេអ៊ូល បានទទួលសេចក្តីរាយការណ៍មួយនៅម៉ោងប្រហែល ៩:៣០ នាទីព្រឹក ដោយបញ្ជាក់ថា មានការបង្ហោះសារគំរាមសម្លាប់ប្រធានបក្ស លោក Lee Jae-myung លេចឡើងនៅលើបណ្តាញសង្គម ហើយក៏បានប្រគល់ករណីនេះទៅឲ្យសមត្ថកិច្ចដែនដី Hyehwa ចាត់ការបន្ត។

នៅក្នុងសារគំរាមកំហែងនោះបានសរសេរថា «នឹងសម្លាប់ប្រធានបក្ស លោក Lee Jae-myung នៅថ្ងៃនេះតែម្ដង» ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមកាលពីព្រឹកមិញ ដែលបានជម្រុញឲ្យកងកម្លាំងប៉ូលិសបើកការស៊ើបអង្កេតជាបន្ទាន់ ដើម្បីស្វែងរកអត្តសញ្ញាណរបស់អ្នកនិពន្ធសារនោះ។

យោងតាមស្ថានីយប៉ូលិស Hyehwa បានបញ្ចាក់ឲ្យដឹងថា ជនសង្ស័យត្រូវបានរកឃើញថាបានបង្ហោះសារគំរាមកំហែងដដែលៗនេះចំនួន ៥ ដង មកហើយ នៅលើគណនីបណ្តាញសង្គមរបស់ខ្លួន នៅចន្លោះម៉ោង ៦:៣០ នាទីព្រឹកថ្ងៃដដែលនោះ។ យ៉ាងណា នាបច្ចុប្បន្ន ប៉ូលិសកំពុងសហការជាមួយអ្នកជំនាញបច្ចេកវិទ្យា ដើម្បីតាមដានស្វែងរកអត្តសញ្ញាណរបស់ម្ចាស់រូបនោះ ដោយផ្អែកលើព័ត៌មានគណនីបណ្តាញសង្គម និងអាសយដ្ឋានអ៊ីនធឺណិត IP របស់គេផ្ទាល់។

មិនតែប៉ុណ្ណោះ ទីភ្នាក់ងារប៉ូលិសក្រុងសេអ៊ូល ក៏បានដាក់ពង្រាយកម្លាំង និងបង្កើនការយាមកាមយ៉ាងតឹងរ៉ឹងនៅជុំវិញ និងទីតាំងសំខាន់ៗដែលពាក់ព័ន្ធនឹងប្រធានាធិបតី ដើម្បីបង្ការការប៉ុនប៉ងប្រហារជីវិតណាមួយដែលអាចកើតឡើងជាយថាហេតុ។

អាជ្ញាធរកូរ៉េខាងត្បូងកំពុងយកចិត្តទុកដាក់ខ្លាំងលើករណីនេះ ព្រោះកន្លងមកធ្លាប់មានហេតុការណ៍ស្រដៀងគ្នានេះដែរ ដោយពួកគេធ្លាប់បានបញ្ជូនខ្លួនក្រុមយុវជនដែលបង្ហោះសារគំរាមសម្លាប់លោក Lee Jae-myung ទៅកាន់តំណាងអយ្យការដើម្បីកាត់ទោសរួចមកហើយ។

សូមរម្លឹកឡើងវិញថា កាលពី ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ លោក Lee Jae-myung (កាលណោះជាប្រធានបក្សប្រឆាំងដ៏មានឥទ្ធិពល) ត្រូវបានបុរសម្នាក់ឈ្មោះ Kim Myeong-seong អាយុ ៦៧ឆ្នាំ ចាក់ចំកផ្នែកខាងឆ្វេង យ៉ាងសាហាវ ក្នុងអំឡុងពេលលោកចុះជួបអ្នកគាំទ្រនៅទីក្រុងប៊ូសាន។ ការវាយប្រហារនោះបានបណ្តាលឲ្យលោកដាច់សរសៃឈាមធំនៅក ហើយត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅវះកាត់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូល។ ទីបំផុត លោកបានរស់រានមានជីវិតប្រកបដោយគ្រោះថ្នាក់បំផុត។ ចំណែក ជនដៃដល់ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០២៤៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម