ព័ត៌មានជាតិ
១ សប្តាហ៍នេះ ក្រសួងការងារ មានតម្រូវការកម្លាំងពលកម្មជាង ៥ ម៉ឺន ៧ ពាន់កន្លែង សម្រាប់បម្រើលើវិស័យធំៗ ៣
នៅក្នុងរយៈពេល ១ សប្ដាហ៍ នេះ ពោលចាប់ពីថ្ងៃទី ២២ ដល់ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ នេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានតម្រូវការកម្លាំងពលកម្មក្នុងស្រុកប្រមាណជាង ៥ ម៉ឺន ៧ ពាន់កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ រួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងមានតម្រូវការកម្លាំងពលកម្មចំនួន ៥៧ ៦៣៥ កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ ក្នុងនោះ វិស័យឧស្សាហកម្មមានតម្រូវការចំនួន ៤៣ ៧៥៨ កន្លែង វិស័យសេវាកម្មមានចំនួន ៤ ៧៦៧ កន្លែង និងវិស័យកសិកម្មមានចំនួន ៩ ១១០ កន្លែង។
ក្នុងនោះនៅខេត្តរតនគីរី មានតម្រូវការផ្នែកកសិកម្មចំនួន ៥ ២៨៦ កន្លែង ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មផ្នែកឧស្សាហកម្ម ១២ ០២០ កន្លែង។ ខេត្តក្រចេះមានតម្រូវការផ្នែកកសិកម្ម ៣ ៥០០ កន្លែង។ រាជធានីភ្នំពេញមាន ១១ ២០៤ កន្លែង ក្នុងនោះផ្នែកឧស្សាហកម្ម ៩ ៥១៥ កន្លែង និងផ្នែកសេវាកម្ម ១ ៦៨៩ កន្លែង។

ខេត្តស្វាយរៀងមានចំនួន ៧ ៥៩៦ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ៦ ២១៨ កន្លែង និងសេវាកម្ម ១ ៣៧៨ កន្លែង។ ខេត្តកណ្តាលមានតម្រូវការកម្លាំងពលកម្មវិស័យឧស្សាហកម្ម ១ ១១០ កន្លែង។ ខេត្តតាកែវមាន ៣ ០២៥ កន្លែង ក្នុងនោះវិស័យឧស្សាហកម្ម ៣ ៩៨៨ កន្លែង និងសេវាកម្ម ៣៧ កន្លែង។ ខេត្តបន្ទាយមានជ័យមានតម្រូវការកម្លាំងពលកម្ម ៦៧៤ កន្លែង ក្នុងនោះផ្នែកវិស័យឧស្សាហកម្ម ៣៦ កន្លែង និងសេវាកម្ម ៦៣៨ កន្លែង។ ខេត្តពោធិ៍សាត់ ៣៧៧ កន្លែង ក្នុងនោះសេវាកម្ម ១៥៣ និងសេវាកម្ម ២២៤ កន្លែង។ ខេត្តកំពង់ឆ្នាំងមានតម្រូវការផ្នែកឧស្សាហកម្ម ១០ ៣០០ កន្លែង និងខេត្តផ្សេងៗ មាន ១ ៥៤៣ កន្លែង ក្នុងនោះឧស្សាហកម្មមាន ៤១៨ កន្លែង សេវាកម្ម ៨០១ កន្លែង និងកសិកម្ម ៣២៤ កន្លែង។
ក្រសួងការងារ បានបន្តទៀតថា កម្លាំងពលកម្មជាង ៥ ម៉ឺន ៧ ពាន់កន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន អ្នកបញ្ជាម៉ាស៊ីនដេរចំនួន ៣៥ ៥៣៤ កន្លែង កម្មករចម្ការដំណាំចំនួន ៩ ០៨៦ កន្លែង កម្មករក្នុងផលិតកម្មចំនួន ៤ ២៩១ កន្លែង អ្នកធ្វើការក្នុងកាស៊ីណូ ១ ៣៤៩ កន្លែង មន្ត្រីឥណទាន និងកម្ចីប្រាក់ ៨៦៧ កន្លែង អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត ៤៤១កន្លែង អ្នកធ្វើការផ្នែកសិប្បកម្មខាងសម្ភារៈវាយនភណ្ឌធ្វើពីស្បែក ៥០០ កន្លែង អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង ៤៩៥ កន្លែង កម្មករវេចខ្ចប់ដោយដៃ ២៦៦ កន្លែង អ្នកលក់ដូរតាមការទំនាក់ទំនង ៣៩១ កន្លែង និងមុខរបរផ្សេងៗ ៤ ៤១៥ កន្លែង៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស