សេដ្ឋកិច្ច
កម្លាំងពលកម្មកម្ពុជា មានលទ្ធភាពបំពេញតម្រូវការឧស្សាហកម្មទី៤
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ដោយបានផ្ដល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់វិនិយោគិន ដោយផ្ដល់កាលានុវត្តភាពសម្រាប់ធុរកិច្ច និងវិនិយោគ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ថា ដើម្បីឱ្យប្រតិបត្តិការធុរកិច្ចមានប្រសិទ្ធភាព និងភាពធន់ គឺត្រូវទាមទារឱ្យការធ្វើពិពិធកម្ម ធុរកិច្ច ខណៈកម្ពុជា នឹងបំពេញបន្ថែមដល់មូលដ្ឋានតំបន់អាស៊ាន ដោយផ្ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ដោយរលូន ចាប់តាំងពីចូលជាសមាជិកអាស៊ាននៅឆ្នាំ ១៩៩៩។
រាជរដ្ឋាភិបាលផ្ដល់កម្មសិទ្ធិ ១០០% ដល់វិនិយោគិន និងធ្វើឌីជីថលូបនីយកម្ម ដោយប្ដេជ្ញាកាត់បន្ថយឧបសគ្គ និងបង្កើនល្បឿនទៅកាន់ទីផ្សារអោយបាអតិបរមា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បច្ចេកវិទ្យាគឺជាស្នូលនៃគោលនយោបាយជាតិរបស់កម្ពុជា ដោយសារកំណើនដែលមានតម្លៃខ្ពស់ មិនអាចបំបែកចេញពីភាពចាស់ទុំផ្នែកឌីជីថលបានឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖«បច្ចុប្បន្ន យើងកំពុងអនុវត្តគម្រោងបដិវត្តជំនាញដ៏ធំមួយ តាមរយៈកម្មវិធីអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សម្រាប់យុវជន ១,៥ លាននាក់ ដោយសការជាមួយក្រុមហ៊ុនឧស្សាហកម្មឈានមុខ យើងធានាថា កម្លាំងពលកម្មរបស់យើង មិនត្រឹមតែត្រៀមខ្លួន ក្នុងការបំពេញការងារប៉ុណ្ណោះទេ ថែមទាំងអនុលោមទៅតាមតម្រូវការបដិវត្តន៍ឧស្សាហកម្មទី៤»។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា មានប្រសាសន៍ថា កម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងសកម្មឆ្ពោះទៅរកកម្មន្តសាលកម្រិតខ្ពស់ ជាពិសេសនៅក្នុងវិស័យអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត ដោយមានការគាំទ្រពីថវិកាជាតិចំនួន ១០,១ ពាន់លានដុល្លារអាមេរិក ដែលផ្តល់អាទិភាពដល់ការធ្វើទំនើបកម្ម ភាពប្រកួតប្រជែង និងអធិបតេយ្យភាពសេដ្ឋកិច្ច។
អ្នកឧកញ៉ា គិត ម៉េង បន្ថែមថា ដោយផ្អែកលើការអភិវឌ្ឍសមត្ថភាពសេដ្ឋកិច្ច និងធនធានមនុស្សដ៏រឹងមាំរយៈពេលបីទសវត្សរ៍មកនេះ ការផ្តោតរបស់កម្ពុជានាពេលបច្ចុប្បន្ន គឺផ្លាស់ប្តូរទៅរកការកសាងប្រព័ន្ធអេកូឡូស៊ីដែលអាចទ្រទ្រង់ខ្លួនឯងបានរបស់ប្រទេសកម្ពុជានៅទូទាំងវិស័យសំខាន់ៗ៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៤ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


