ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន ឯកភាពឲ្យបិទសាលារៀននៅខេត្តចំនួន៣ ជាបន្តទៀត
ថ្លែងនៅក្នុងសន្និសីទកាសែតខណៈសម្តេចទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែតនៅព្រឹកថ្ងៃទី០៤ មីនា នេះប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែនបានឯកភាពឲ្យក្រសួងអប់រំយុវជន និងកីឡាបន្តបិទសាលារៀននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងព្រះសីហនុ ជាបន្តទៀតដោយសារស្ថានភាពជំងឺកូវីដនៅរាជធានីខេត្តទាំង៣នោះមិនទាន់ស្រាកស្រាន្តនៅឡើយ។

ក្រសួងអប់រំបានសម្រេចបិទសាលារៀនរដ្ឋនិងឯកជននៅរាជធានីភ្នំពេញ ខេត្តកណ្តាលរយៈពេល២សប្តាហ៍កាលពីយប់ថ្ងៃទី២២ខែកម្ភៈឆ្នាំ២០២១ក្រោយមានព្រឹត្តិការណ៍សហគមន៍២០កម្ភៈ។បន្ទាប់មកក្រសួងក៏សម្រេចផ្អាករយៈ ពេល២ សប្តាហ៍ដូចគ្នានៅខេត្តព្រះសីហនុដោយសារមានផ្ទុះជំងឺក្នុងសហគមន៍ខ្លាំង។ខេត្តដែលបិទសាលាត្រុវរៀនតាម អនឡាញ ឬពីចម្ងាយឬយកសន្លឹកកិច្ចការទៅធ្វើនៅផ្ទះ។ចំណែកខេត្តផ្សេងៗទៀតអាចដំណើរការសិក្សាបានជាធម្មតា៕
អត្ថបទ៖ សំអឿន






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី