ព័ត៌មានជាតិ
សមត្ថកិច្ចចាប់ផ្តើមដាក់កម្លាំងត្រួតពិនិត្យ ច្រកផ្លូវចេញ-ចូល ខេត្តព្រះសីហនុ
ការធ្វើដំណើរឆ្លងចេញ-ចូលខេត្តព្រះសីហនុ នឹងត្រូវរឹតបន្តឹង ឬផ្អាកជាបណ្តោះអាសន្ន ដោយលើកលែងតែរយន្តដឹកទំនិញ និងរថយន្តសង្គ្រោះបន្ទាន់ ឬបងប្អូនប្រជាពលរដ្ឋដែលមានធុរៈសំខាន់តែប៉ុណ្ណោះ។
នៅម៉ោង២រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តព្រះសីហនុ កងកម្លាំងសមត្ថកិច្ច បានចុះអនុវត្តបិទ នឹងរឹតបន្តឹងការធ្វើចរាចរ ផ្លូវចេញចូលខេត្តព្រះសីហនុ ជាបណ្តោះអាសន្ន ចំនួន២គោលដៅធំៗ រួមមាន នៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចស្ពានត្រពាំងរពៅ ដែលជាព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពតចន្លោះគីឡូម៉ែត្រ ៣៣ ទៅខេត្តកំពត។

គោលដៅទី២ នៅផ្លូវជាតិលេខ៤៨ ផ្លូវបំបែកស្រែអំបិល កោះកុងនិងផ្លូវជាតិលេខ៤ត្រង់ចំណុចស្ពានអូរគគី ក្នុងភូមិសាស្ត្រស្រុកកំពង់សិលា ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ។
ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃនេះថា សមត្ថកិច្ចមិនបានបិទផ្លូវទាំងយស្រុងនោះទេ គ្រាន់តែទប់ស្កាត់ នឹងត្រួតពិនិត្យការធ្វើដំណើរ មើលពីគម្លាតសុវត្ថិភាព។

រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យវិធានការបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ- ១៩ នៅខេត្តព្រះសីហនុ និងដាក់ផែនការផ្អាកការធ្វើដំណើរឆ្លងកាត់ចេញ-ចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ន។
តាមរដ្ឋបាលខេត្តវិធានការនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ រដ្ឋបាលខេត្ត ដោយសម្រេចផ្អាកការធ្វើដំណើរចេញចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ន លើកលែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់ (ត្រូវឆ្លងកាត់លក្ខខណ្ឌនៃការត្រួតពិនិត្យត្រឹមត្រូវ) ដើម្បីទុកលទ្ធភាពឱ្យរដ្ឋបាលខេត្តគ្រប់គ្រង់បាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ជាមណ្ឌលចត្តាឡីស័កឱ្យបានចប់សព្វគ្រប់សិន៕


អត្ថបទ៖ ស៊ុយ ចាន់ធា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


