ព័ត៌មានអន្ដរជាតិ
ថៃ និងចិន ត្រៀមធ្វើសមយុទ្ធទ័ពអាកាសក្នុងខែនេះ
ប្រទេសចិន និងថៃ ត្រៀមរៀបចំសមយុទ្ធទ័ពអាកាសរួមគ្នាមួយ ដែលមានឈ្មោះថា «Falcon Strike-2024» នៅក្នុងខែសីហានេះ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការពារជាតិចិន នៅថ្ងៃពុធ។

ក្រសួងការពារជាតិចិន បានឲ្យដឹងថា សមយុទ្ធនេះត្រូវបានរៀបចំឡើងតាមផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងយោធាទាំងពីរ ហើយវានឹងធ្វើឡើងនៅមូលដ្ឋានទ័ពអាកាសប្រទេសថៃ។ សម្រាប់សមយុទ្ធនេះ ចិននឹងបញ្ជូនយន្តហោះ និងកងកម្លាំងពិសេសជាច្រើនប្រភេទ ដើម្បីចូលរួម ក្នុងគោលដៅបង្កើនជំនាញប្រយុទ្ធរបស់កងកម្លាំងពាក់ព័ន្ធ ពង្រឹងការផ្លាស់ប្តូរជាក់ស្តែង និងរឹតចំណងកិច្ចសហប្រតិបត្តិការ។
សេចក្ដីប្រកាសនេះ ធ្វើឡើងស្របពេលដែលចិនកំពុងបន្តបង្កើនវត្តមានយោធា និងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសតាមរយៈសមយុទ្ធរួម និងកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ មួយវិញទៀត សមយុទ្ធនេះទៀតសោត ក៏កើតឡើងចំពេលចិនកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយលោកខាងលិច ជាពិសេសលើបញ្ហាដូចជា តៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។
ប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក បានពង្រឹងទំនាក់ទំនងការពារជាតិរបស់ខ្លួនជាមួយប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលនេះជាទង្វើមួយបង្កឲ្យមានការព្រួយបារម្ភក្នុងចំណោមមហាអំណាចលោកខាងលិច អំពីការកើនឡើងឥទ្ធិពលក្នុងតំបន់របស់រដ្ឋាភិបាលក្រុងប៉េកាំង។
សមយុទ្ធ «Falcon Strike-2024» គឺជាសមយុទ្ធចុងក្រោយបំផុតក្នុងសមយុទ្ធយោធារួមគ្នារវាងចិន និងថៃ។ នៅឆ្នាំ២០២២ ប្រទេសទាំងពីរបានធ្វើសមយុទ្ធ «Falcon Strike» ដែលមានកងកម្លាំងទ័ពអាកាសមកពីភាគីទាំងពីរធ្វើការហ្វឹកហ្វឺនលើការការពារដែនអាកាស ការវាយប្រហារតាមអាកាស និងឈុតឆាកប្រយុទ្ធផ្សេងទៀត។
ក្រុមអ្នកវិភាគ បានលើកឡើងថា សមយុទ្ធរួមគ្នាចុងក្រោយនេះ គឺជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅរវាងទីក្រុងប៉េកាំង និងទីក្រុងបាងកក ខណៈដែលប្រទេសចិនស្វែងរកការពង្រីកឥទ្ធិពលរបស់ខ្លួន និងប្រឆាំងនឹងវត្តមានសហរដ្ឋអាមេរិកនៅក្នុងតំបន់។
លោក Li Mingjiang សាស្ត្រាចារ្យនៅសាលា S. Rajaratnam School of International Studies ក្នុងប្រទេសសិង្ហបុរី បាននិយាយថា៖ «ប្រទេសចិនចាត់ទុកសមយុទ្ធរួមទាំងនេះជាផ្នែកសំខាន់នៃយុទ្ធសាស្រ្តទូលំទូលាយរបស់ខ្លួន ក្នុងការកសាងភាពជាដៃគូសន្តិសុខកាន់តែរឹងមាំជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វាអនុញ្ញាតឲ្យប្រទេសចិនមិនត្រឹមតែបង្កើនសមត្ថភាពយោធារបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីអំណាច និងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ដែលធ្លាប់គ្រប់គ្រងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត»៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


