កីឡា
ក្រុមបាល់ទះយុវជនកម្ពុជា ប៉ះ Cong An TP. HC វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Police Cup
ក្រុមបាល់ទះយុវជនជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយក្រុម Cong An TP. HC ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ HCMC POLICE REPORT CUP 2024 នៅប្រទេសវៀតណាម វេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
មុនឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមយុវជនកម្ពុជាបានប្រកួតឈ្នះ២លើក និងចាញ់១លើកក្នុងវគ្គសន្សំពិន្ទុ។ ថ្ងៃបើកឆាក ក្រុមយុវជនកម្ពុជាបានចាញ់ក្រុម Long An ដោយលទ្ធផល ១-៣ ប៉ុន្តែការប្រកួត២លើកចុងក្រោយបានឈ្នះក្រុម Binh Duong ដោយលទ្ធផល ៣-១ និងឈ្នះ Ho Chi Minh ដោយលទ្ធផល ៣-១ ទៀត។
នេះជាពានរង្វាន់មិត្តភាពដែលរៀបចំឡើងដោយប៉ូលិសវៀតណាមដើម្បីបង្កើតបទពិសោធ និងបច្ចេកទេសម្រាប់ក្រុមចូលរួម។ ក្រុមភាគច្រើនប្រើប្រាស់កីឡាករវ័យក្មេង។ ជាក់ស្តែងក្រុមយុវជនកម្ពុជាភាគច្រើនជាកីឡាករវ័យក្មេងរបស់ក្លិបបាល់ទះវិសាខា។
កីឡាករបាល់ទះវ័យក្មេងរបស់កម្ពុជាមិនសូវទទួលបានឱកាសប្រកួតក្នុងព្រឹត្តិការណ៍ធំ និងអន្តរជាតិទេ ពីព្រោះពួកគេភាគច្រើននៅបម្រុងនៅពេលក្លិបធំៗប្រើប្រាស់កីឡាករមានបទពិសោធច្រើនឲ្យលេងក្នុងការប្រកួតផ្លូវការធំ។
ជាក់ស្តែងក្រុមយុវជនបាល់ទះជម្រើសជាតិកម្ពុជាបានចេញទៅប្រកួតជម្រុះ Asian U20 Volleyball Championship ឆ្នាំ២០២៤ កាលពីប៉ុន្មានខែមុននៅប្រទេសថៃគឺបានចាញ់ក្រុមយុវជនវៀតណាមដោយសារស្ទើរបទពិសោធ ស្មារតី និងបច្ចេកទេស ប៉ុន្តែកាយសម្បទារបស់ក្រុមកីឡាករវ័យក្មេងកម្ពុជាល្អ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


