កីឡា
លោក អាំង សិរីពិសិដ្ឋ ៖«សួន ចាន់ណារ៉ូ អាចចូលជម្រើសជាតិវិញ បើចង់…»
អ្នកប៉ះសេឆ្នើមប្រចាំស្រុកខ្មែរ សួន ចាន់ណារ៉ូ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងពីអាជីពបាល់ទះរបស់ខ្លួនក្នុងមួយរយៈពេលចុងក្រោយនេះ ខណៈអ្នកគាំទ្រជាច្រើនពិតជាចង់ឃើញរូបគេវិលត្រឡប់មកចូលរួមជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជាវិញ។

ចុងក្រោយបំផុត កាលពីថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ ២០២៥ សួន ចាន់ណារ៉ូ បានបង្ហោះរូបភាពដែលមានឯកសណ្ឋានរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងមានខ្លឹមសារខ្លីថា ៖«ជួបគ្នាឆាប់ៗ»។ ស្របពេលជាមួយគ្នានេះ ស្មាត់ឆ្នើម គួន ម៉ុម បានសរសេរថា ៖«ជួបគ្នាជាថ្មីម្តងទៀត»។ សារខ្លីទាំងនេះបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ហើយគិតថា រូបគេប្រហែលជាអាចវិលត្រឡប់មកចូលរួមជាមួយជម្រើសជាតិឡើងវិញ។

ទន្ទឹមជាមួយគ្នានេះ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានបង្ហាញរូបភាពពីការជួបកីឡាករ សួន ចាន់ណារ៉ូ និងបានសរសេរសារថា ៖«អតីតជម្រើសជាតិបាល់ទះមកទទួលសេវាសាធារណៈ ផ្តល់សេវាតម្រូវការដល់ពលរដ្ឋទូទៅអោយកាន់តែល្អប្រសើរ និងមានទំនុកចិត្ត….»។

ទោះបីជាយ៉ាងណា ការបង្ហោះសារគួរឲ្យចាប់អារម្មណ៍របស់កីឡាករទាំងពីរខាងលើ មិនមែនមានន័យថា សួន ចាន់ណារ៉ូ វិលត្រឡប់ទៅកាន់ជម្រើសជាតិក្នុងនាមជាកីឡាករដែរ ប៉ុន្តែក៏អាចមានន័យក្នុងលក្ខខណ្ឌផ្សេងដូចជា កីឡាករអាចចូលរួមជាមួយក្រុមបាល់ទះជម្រើសជាតិក្នុងនាមជាគ្រូជំនួយ ឬការងារអ្វីដែលអាចរួមចំណែកជួយដល់ក្រុមជម្រើសជាតិបាន។

សារព័ត៌មាន«កម្ពុជាថ្មី»ក៏បានសួរទៅលោក អាំង សិរីពិសិដ្ឋ ជុំវិញករណីនេះ ដោយបានឆ្លើយដោយសញ្ញាវិជ្ជមានថា ៖«អាចដែរ ដូចខ្ញុំធ្លាប់និយាយអ៉ីចឹង យើងអត់ដែលបិទឱកាសសម្រាប់កីឡាករណាម្នាក់ទេ ឲ្យតែមានឆន្ទៈ ហើយមានសមត្ថភាពនៅល្អ ដែលអាចជួយជាតិបាន គឺយើងអនុញ្ញាតឲ្យគាត់ចូល»។

សូមបញ្ជាក់ថា សួន ចាន់ណារ៉ូ បានប្រកាសចូលនិវត្តន៍ជាផ្លូវការកាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ បន្ទាប់ពីចាប់អាជីពបាល់ទះអស់រយៈពេល ១៥ ឆ្នាំ។ រូបគេជាផ្នែកមួយដ៏សំខាន់ជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទទួលបានមេដាយសំរិទ្ធកីឡាស៊ីហ្គេម ឆ្នាំ ២០២១ និងមេដាយប្រាក់កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ព្រមទាំងឈ្នះជើងឯក SEA V. League Challenge ឆ្នាំ ២០២៤។ បន្ទាប់ពីអវត្តមានអ្នកប៉ះសេឆ្នើមរូបនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាធ្វើមិនបានល្អទេ ក្នុងពានរង្វាន់ SEA V. League ឆ្នាំ ២០២៥ ដោយឆ្លងកាត់ ៨ ប្រកួតគឺចាញ់ទាំងអស់៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


