ជីវិតកម្សាន្ដ
ស្ងាត់ៗ រ៉េត ស៊ូហ្សាណា ចេញពីហង្សមាស ចូលផលិតកម្មBaromey
មានការទម្លាយយ៉ាងភ្ញាក់ផ្អើលថា តារាចម្រៀងវ័យក្មេង និងជាអតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ កញ្ញា រ៉េត ស៊ូហ្សាណា ថ្មីៗនេះបានរើបង្វិចចាកចេញពីទ្រនុំចាស់ផលិតកម្ម «ហង្សមាស» ដែលធ្លាប់បានសាងកេរ្តិ៍ឈ្មោះល្បី និងប្រជាប្រិយភាពជាច្រើនឆ្នាំ។

ទោះបីយ៉ាងណា នៅមិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការចាកចេញរបស់កញ្ញា រ៉េត ស៊ូហ្សាណា ពីផលិតកម្មធំមួយនេះនៅឡើយទេ ខណៈមានអ្នកគាំទ្រមួយចំនួនយល់ថា នាងអាចចប់កុងត្រា (កិច្ចសន្យា) ជាមួយផលិតកម្មទ្រនុំចាស់នេះក៏ថាបាន។ ចំណែកកន្លែងឈរជើងថ្មីរបស់ រ៉េត ស៊ូហ្សាណា ត្រូវបញ្ជាក់ថា ជាផលិតកម្ម Baromey រួមទ្រនុំ ជាមួយកំពូលតារាចម្រៀងរ៉េបលោក វណ្ណដា ។
ផលិតកម្ម Baromey កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក៏បានបង្ហោះពីការអបអរ និងស្វាគមន៍ចំពោះវត្តមានតារាចម្រៀងចំណូលថ្មីរបស់ខ្លួនគឺកញ្ញា រ៉េត ស៊ូហ្សាណា ផងដែរ។ ផលិតកម្ម មួយនេះ បានបញ្ជាក់ថា “សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសិល្បការនី SUZANA មកកាន់ផលិតកម្មបារមីយើង មានសេចក្តីរំភើបរីករាយដែលអាចចែករំលែកបទចម្រៀងពិរោះៗជាច្រើនរបស់ SUZANA ទៅកាន់ប្រិយមិត្តអ្នកគាំទ្រឆាប់ៗនេះ“។

ដោយឡែក សម្រាប់សាមីខ្លួនកញ្ញា រ៉េត ស៊ូហ្សាណា មិនបានឆ្លើយតប ឬបញ្ជាក់ពីការចាកចេញពី ហង្សមាសទេ។ ប៉ុន្តែកាលពីថ្មីៗនេះ នាងបានពន្លយខ្លឹមសារថា អស់រយៈពេលជិតមួយឆ្នាំហើយដែលអត់បានចេញចម្រៀងថ្មីគិតថា អ្នកទាំងអស់គ្នានឹងឆ្ងល់ថា បាត់ទៅណា? កើតអី្វ? ម្តេចអញ្ចឹង? តារាស្រីរូបនេះ បន្ថែមថា តែឥឡូវចង់ប្រាប់ថា បន្តិចទៀតគេមានអី្វ surprise ហើយណា មានអ្វីថ្មី និងពិសេសត្រៀមបង្ហាញឆាប់ៗនេះកុំភ្លេចរង់ចាំតាមដានណា (១៥.០៨.២០២៤)។

សូមបញ្ជាក់ដែរថា កញ្ញា រ៉េត ស៊ូហ្សាណា កន្លងមកគឺជា តារាចម្រៀងពេញសិទ្ធិនៅក្នុងផលិតកម្មរស្មីហង្សមាស ហើយបន្តការងារសិល្បៈមួយនេះយ៉ាងជោគជ័យ គួរឱ្យកត់សម្គាល់។ ប៉ុន្តែយ៉ាងណាមិញ ក្រោយបាត់មុខមួយរយៈស្រាប់តែធ្លាយដំណឹងចេញពី ហង្សមាស ចូលផលិតកម្ម Baromey យ៉ាងភ្ញាក់ផ្អើលទៅវិញ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


