ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សៅ សុខា៖ កងកម្លាំងប្រើអាវុធ សម្រាប់តែវាយបកជនជ្រុលនិយមបង្កអសន្តិសុខ
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងបញ្ជាក់ថា កងកម្លាំងប្រើអាវុធ សម្រាប់តែទុកវាយបកចំពោះជនឆ្លៀតឱកាស ដែលមានបំណងប៉ុនប៉ងបង្កភាពវឹកវរដល់សន្តិសុខជាតិ សណ្ដាប់ធ្នាប់សង្គម ពិសេសក្រុមជ្រុលនិយមចង់ធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាល។

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខ លើកឡើងដូច្នេះថា៖ «ខ្ញុំកាន់កាំភ្លើងនេះ គឺមិនទៅបាញ់ប្រជាជនខ្លួនឯងទេ តែខ្ញុំមានភារកិច្ចការពារចោរប្លន់ចោរលួច ហើយពិសេសអ្នកដែលឆ្លៀតឱកាសប្រើអាវុធនេះ ប្រឆាំងនឹងរាជរដ្ឋាភិបាល យើងខ្ញុំនឹងប្រើដល់អាហ្នឹង»។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា នេះមិនមែនជាការគំរាមកំហែងទេ តែជាភារកិច្ចរបស់កងកម្លាំង ដើម្បីការពារអាយុជីវិតប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត តាមឆន្ទៈរបស់រាស្ត្រ។
លោកនាយឧត្តមសេនីយ៍ បន្តទៀតថា «ព្រោះខ្ញុំទាហាន បើទាហានអត់កាន់កាំភ្លើង មិនមែនទាហានទេ ដោះខោអាវហ្នឹងចេញ (ឯកសណ្ឋាន) ជាស៊ីវិលបាត់ ហើយអត់សម្លាប់ប្រជាជនទេ តែមានភារកិច្ចការពារប្រជាជន ហើយមុនគេបំផុត គឺការការពារសុខសន្តិភាព ស្ថិរភាពនយោបាយ»។

ក្នុងនាមជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាជនទាំងអស់ ជាពិសេសយុវជន យុវនារី កុំជឿលង់តាមការញុះញង់របស់ក្រុមជ្រុលនិយមនៅក្រៅស្រុកតូចក្ដាប់តូចឱ្យសោះ ត្រូវតែដកខ្លួនចេញពីចលនាខុសច្បាប់នេះជាបន្ទាន់។

ការថ្លែងខាងលើរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការហ្វឹកហ្វឺនរក្សាសណ្តាប់ធ្នាប់របស់កម្លាំងកងអត្តរាគមន៍នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


