ព័ត៌មានអន្ដរជាតិ
សកម្មភាពយោធារបស់រុស្ស៊ី បង្ខំឱ្យអាល្លឺម៉ង់ងាកទៅពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង
នៅដើមឆ្នាំ២០២៦យនេះ បុរសជនជាតិអាល្លឺម៉ង់ ដែលមានអាយុ១៨ឆ្នាំ ទទួលបានកម្រងសំណួរដាក់កំហិតពួកគេ ឲ្យចូលហ្វឹកហាត់ពង្រឹងកាយសម្បទារបស់ពួកគេ ដើម្បីចូលបម្រើកងទ័ពក្រោមច្បាប់ដែលបានអនុម័តកាលពីខែមុន។

ការចូលរួមក្នុងវិស័យកងទ័ពគឺជាការស្ម័គ្រចិត្តក្នុងពេលនេះ ប៉ុន្តែច្បាប់អនុញ្ញាតឱ្យរដ្ឋាភិបាលដាក់ចេញនូវបទបញ្ញាត្តិចាំបាច់មួយ ដើម្បីបំពេញគោលដៅរបស់ខ្លួនក្នុងការកសាងប្រទេស ដែលមានកងទ័ពខ្លាំងបំផុតនៅអឺរ៉ុបជាលើកដំបូង ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។
កាលពីខែវិច្ឆិកាឆ្នាំមុន កម្លាំងយោធាជាប់កាតព្វកិច្ចសកម្មក្នុងវិស័យយោធា ឱ្យដឹងថា ទាហានដែលឈរជើងមានចំនួន ១៨៤ ០០០នាក់ ដែលកើនឡើងចំនួន ២៥០០នាក់ ចាប់តាំងពីខែឧសភា នៅពេលដែលអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រាប់សភាថា៖«កងទ័ពអឺរ៉ុបត្រូវតែក្លាយជាកងទ័ពដែលខ្លាំងបំផុត»។
លោក Timo Graf អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល Bundeswehr នៃប្រវត្តិសាស្ត្រយោធា និងវិទ្យាសាស្ត្រសង្គមនៅទីក្រុង Potsdam បានប្រាប់ Al Jazeera ថា៖«វាជាកម្លាំងដ៏ធំបំផុតដែលពួកគេមានក្នុងរយៈពេលយូរមកហើយ ហើយវាក៏ជាកម្លាំងខ្លាំងបំផុត ដែលយើងមានតាំងពីឆ្នាំ២០២១មក»។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលអាល្លឹម៉ង់កំពុងទាក់ទាញយុវជនដែលស្ម័គ្រចិត្តលើកិច្ចសន្យារយៈពេល២៣ខែ ជាមួយនឹងប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ជាច្រើន។
លោក Graf បានបន្តថា៖«ប្រាក់ឈ្នួលគឺត្រឹមតែ ៣ ០០០ដុល្លាប៉ុណ្ណោះ ដោយសារតែលំនៅឋានមិនគិតថ្លៃ ការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តគឺមិនគិតថ្លៃ តែពួកគេនឹងបញ្ចប់ដោយបង់ប្រាក់ ២ ៧០០ដុល្លា បន្ទាប់ពីពន្ធ និងការកាត់ប្រាក់។ ចំនួននេះ ច្រើនណាស់សម្រាប់យុវជន»។
រដ្ឋាភិបាលថ្មីរបស់អាល្លឺម៉ង់កំពុងពន្លឿនការរៀបចំចំពោះការប្រឈមមុខដាក់គ្នា ផ្នែកយោធាពេញលេញជាមួយរុស្ស៊ី។ នេះបើតាមលោក Sergey Nechayev ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសអាល្លឺម៉ង់ បានប្រាប់គេហទំព័រព័ត៌មានអាល្លឺម៉ង់ Apolut ក្នុងបទសម្ភាសន៍មួយកាលពីខែមុន។
ត្រឡប់ទៅ លោក Graf បានថ្លែងថា៖«គ្រាន់តែក្នុងមួយឆ្នាំ យើងបានផ្លាស់ប្តូរពី ៥៨ភាគរយ ទៅ ៦៥ភាគរយដែលគាំទ្រឱ្យមានការបង្កើនសម្រាប់ចំណាយលើវិស័យការពារជាតិ»។
លើសពីនេះ នៅឆ្នាំ២០៣០ អាល្លឺម៉ង់នឹងចំណាយ ៣.៥ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) របស់ខ្លួនលើវិស័យការពារជាតិ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


