ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងរ៉ែ៖ ឃើញកម្ពុជាមានសន្តិភាព ក្រុមហ៊ុនជប៉ុន Minibea សម្រេចបើករោងចក្រ១ទៀតនៅពោធិ៍សាត់
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ អះអាងថា ក្រុមហ៊ុនជប៉ុនមើលឃើញថាកម្ពុជាគ្មានសង្គ្រាម មានសន្តិសុខ ទើបសម្រេចបើករោងចក្រមួយទៀតនៅក្នុងខេត្តពោធិ៍សាត់ បន្ថែមពីរោងចក្រមួយដែលកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ។ លោក កែវ រតនៈលើកឡើងដូច្នេះ ក្នុងពេលផ្ដល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានមកពី៣៧ស្ថាប័ន។

ក្នុងកិច្ចសម្ភាស លោក កែវ រតនៈ ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានលើកឡើងថា៖«ខែក្រោយ (ខែកញ្ញា) គឺមានការបើកការដ្ឋានសាងសង់រោងចក្រអេឡិកត្រូនិករបស់ជប៉ុន Minebea ដែលបច្ចុប្បន្ននេះ កំពុងតែមានប្រតិបត្តិការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរួចហើយ។ ប៉ុន្តែដោយសារមានការរីកចម្រើនរបស់រោងចក្រក្រុមហ៊ុន ដោយសារឃើញសន្តិភាព និងសន្តិសុខ សណ្ដាប់ធ្នាប់ និងគោលនយោបាយទាក់ទាញរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បន្តពីសម្ដេចតេជោ ហ៊ុន សែន រោងចក្រនេះបានសម្រេចពង្រីកវគ្គទី២ ហើយជ្រើសរើសយកខេត្តពោធិ៍សាត់»។
លោករដ្ឋមន្ត្រី បន្ថែមថា៖«ថ្វីត្បិតតែឆ្ងាយបន្តិច(ឆ្ងាយពីរាជធានី) ប៉ុន្តែទីតាំងនេះ ជាទីតាំងប្រកបដោយការទាក់ទាញមួយ ដោយសារពលរដ្ឋនៅខេត្តនេះឱបសន្តិភាពជាគោល មិនចូលចិត្តហែកហួរ ជេរគ្នាទេ គឺយកសន្តិភាពជាគោល។ ប្រជាពលរដ្ឋលើសលុបបោះឆ្នោតគាំទ្រសម្ដេច ហ៊ុន សែន បោះឆ្នោតគាំទ្រសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ភ្លូកទឹកភ្លូកដីគ្រប់អាណត្តិ។ អញ្ចឹងក្រុមហ៊ុន គេឃើញសន្តិភាព គេឃើញអត្តចរិតចង់ធ្វើការ ចង់បានការងារធ្វើ ចង់រៀនសូត្រ គេមក(មកវិនិយោគ) »។

តាមការគ្រោងទុកក្រុមហ៊ុន Minebea របស់ជប៉ុន នឹងបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួននៅខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខឆាប់ៗនេះ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ លើទំហំដី ៥០ ហិកតា ដែលមានទុនប្រមាណជាង ៦៥០ លានដុល្លារអាមេរិក និងបង្កើតការងារប្រមាណ ៨ ពាន់កន្លែង។
ក្រុមហ៊ុន Minebea Cambodia Co. Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi ក្រុមហ៊ុននេះបានបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០១១ ក្រោមទុនវិនិយោគដំបូងត្រឹមតែ ២៣លានដុល្លារ។

ក្រុមហ៊ុន មីនេបៀមីត្សូមី (MinebeaMitsumi) កំពុងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនៃប្រទេសកម្ពុជាលើអាជីវកម្ម ផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រាប់ទម្ររង្វិល គ្រឿងបំណែកដោយម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទទំនើប ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ បង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍រង្វាស់ ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃជាដើម។
គិតត្រឹមឆ្នាំ ២០២២ ក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន ៦ ៦៣០ នាក់ អង្គភាពអាជីវកម្មចំនួន ១៤ និងទុនវិនិយោគចំនួន ៦១៤ លានដុល្លារអាមេរិក៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


