ជីវិតកម្សាន្ដ
បាត់មួយរយៈ លឹម សុធាវី អតីតលំដាប់រង Miss Grand 2020 ទម្លាយរឿងឈឺចាប់ ផ្អើលអ្នកគាំទ្រ
ក្រោយបាត់មុខមួយរយៈពេលអតីតលំដាប់រង Miss Grand 2020 អ្នកនាង លឹម សុធាវី ស្រាប់តែចេញមកទម្លាយរឿងរ៉ាវឈឺចាប់ហាក់កំពុងជួបវិបត្តិផ្លូវចិត្តក្នុងគ្រួសារ បង្កការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ។

អ្នកនាង លឹម សុធាវី បន្ទាប់ពីប្រឡងកម្មវិធី Miss Grand Cambodia 2020 នាងបានឃ្លាតឆ្ងាយពីវិស័យសិល្បៈ ខណៈស្រីស្អាតរូបនេះបានសម្រេចចិត្តចូលរោងការជាមួយស្វាមីសាងសុភមង្គលគ្រួសារកាលពីអំឡុងដើមឆ្នាំ ២០២៣ យ៉ាងមានសេចក្តីសុខ និងទទួលបានចំណងដៃកូនប្រុសម្នាក់គួរឲ្យស្រលាញ់ទៀតផង។
ដោយឡែកមុននេះ ស្រាប់តែអ្នកនាង លឹម សុធាវី បានទម្លាយខ្លឹមសារអមជាមួយចំណងជើងបទចម្រៀង “អណ្តាតម្តាយក្មេក” ដោយរៀបរាប់ពីបញ្ហាឈឺចាប់របស់នាងទៀតផង។ សុធាវី បាននិយាយថា «រឿងមិនធំទេ តែគាត់ចង់ធ្វើឲ្យធំ សរសេរមកដូចខ្ញុំអាក្រក់ណាស់ អ៊ីចឹង តែចាំថាអ្នកនិយាយល្អតិចតួចនឹងដល់កូនអ្នកធ្លាក់ដល់ ០ គេរត់ចោលតើអី? មីក្មេងអាក្រក់ម្នាក់នេះ មិនចេះសម្តីផ្អែមទេ តែកូនអ្នកធ្លាក់ដល់ណាក៏ខ្ញុំមិនដែលចោលគាត់ដែរ»។

អ្នកនាង លឹម សុធាវី និយាយទៀតថា «រកអ្នកណាល្អជាងខ្ញុំបានឲ្យគាត់យកចុះ ផុសមកដូចខ្ញុំធ្វើបាបអ្នកណាស់អ៊ីចឹង មនុស្សតែសម្តីអាក្រក់ដាក់គេ ក៏ខ្ញុំមិនចេះផង ឲ្យខ្ញុំទៅទើស និងធ្វើអាក្រក់ដាក់គាត់ អត់អ្នកស្គាល់ខ្ញុំ ដឹងចរិតខ្ញុំហើយ បើជ្រុលជានិយាយឲ្យខ្ញុំ ខ្ញុំសូមបកស្រាយឲ្យអស់តែម្ដង»។
អតីតលំដាប់រង Miss Grand 2020 បន្ថែមថា «សួរថា អ្នកនិយាយល្អនឹងគេមាននៅមួយអត់ គេរត់ចោលគ្រប់គ្នាហើយ ខ្ញុំទទួលយកមិនបានទេ ស្រលាញ់កូន កាន់ជើងកូន ដល់កូនខូចអស់ហើយ នៅមកបង្ខូចថាខ្ញុំអាក្រក់ទៀត នៅរឿងច្រើនទៀត ចាំខ្ញុំបញ្ចេញឲ្យអស់»។

ទោះបីយ៉ាងណា គេមិនទាន់ដឹងទេថា លឹម សុធាវី កំពុងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរបែបណា ខណៈអ្នកគាំទ្របានបង្ហាញការលើកទឹកចិត្តដល់នាងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


