ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យដាក់ពង្រាយរូបមន្តអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំបន្ថែម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គវអ) ដែលបានអនុវត្តជាសាលាគំរូ ចែករំលែកបទពិសោធន៍ការអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំ ដល់សាលារដ្ឋផ្សេងៗទៀត ដែលមិននៅក្នុងកម្មវិធី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលសាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៤ សីហា ២០២៤។
សម្ដេច ហ៊ុន ម៉ាណែត បន្តថា៖ «យុទ្ធសាស្ត្រផ្ការីក បានន័យថា យើងមិនរំពឹងថា អនុវត្តកម្មវិធីដែលគ្រូបង្គោលទាំង ៧ ពាន់នាក់នោះទេ ព្រោះពេលវេលាយូរ ហើយខ្ញុំសូមអំពាវនាវ គម្រោងយើង ៤២ សាលា ក្រសួងអប់រំក៏មានសាលាជាង ១០០ ទៀត ដែលបានអនុវត្តជាសាលាគំរូ ហើយក៏មានសាលាស្ដង់ដារច្រើនគោលដៅ គឺចង់ឱ្យចែកបទពិសោធន៍គ្នាយកទៅពង្រាយ»។
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «បានន័យថា ទោះបីជាសាលានៅខេត្តកំពង់ស្ពឺមានតែ ៥ ក៏ដោយ ដែលចូលនៅក្នុងការសាកល្បងនៅក្នុងវិធីនេះ ប៉ុន្តែសង្ឃឹមថា អភិបាលខេត្ត ប្រធានមន្ទីរអប់រំ ប្រធានការិយាល័យអប់រំ គឺសូមយករូបមន្តនេះ ទៅចែករំលែកជាមួយនាយកសាលារដ្ឋផ្សេងៗទៀត ដែលមិននៅក្នុងកម្មវិធីយកទៅអនុវត្ត»។

សម្ដេចបានលើកឧទាហរណ៍ថា ការអនុវត្តនូវកម្មវិធី ការកែសម្រួលឥរិយាបថ មិនត្រូវការចំណាយអ្វីទេ គ្រាន់តែ លោកគ្រូរៀនសំពះគ្នា កុំអោយអៀន ដូច្នេះក៏មិនចាំតែនៅសាលានេះដែលអនុវត្ត ហើយក៏កុំចាំ មួយឆ្នាំ ឬ២ ឆ្នាំ ក្រោយ យើងអនុវត្តទៅ។
សម្ដេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា៖ «ការចាប់ផ្ដើមដំបូង ៤២ សាលា ប៉ុន្តែការកែសម្រួលការអនុវត្ត មិនមែនតែ ៤២ ទេ ខ្ញុំសូមអំពាវនាវ ហើយលើកទឹកចិត្តឱ្យនាយកសាលាផ្សេងៗទៀត តាមការលើកទឹកចិត្ត និងជំរុញតាមការិយាល័យអប់រំ និងមន្ទីរអប់រំ យករូបមន្តទាំងអស់នេះ ទៅពង្រាយ ព្រោះកាន់តែបានច្រើន អនុវត្ត ទោះតិចច្រើនយ៉ាងណាក៏កូនសិស្សរបស់យើងគាត់បានចំណេះ»។

រាជរដ្ឋាភិបាលអាណត្តិទី៧ បានបង្កើតកម្មវិធីជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) ដែលចាប់ផ្ដើមដំបូងដាក់ឱ្យសាលាចំនួន ៤២ អនុវត្ត។
កម្មវិធីនេះមានគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គមសេដ្ឋកិច្ច និងទីផ្សារការងារ៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


