ព័ត៌មានជាតិ
ខេត្តព្រះសីហនុ សម្រេចយកទីតាំងសាលាបឋមសិក្សា និង អនុវិទ្យាល័យតេ ជោសែនកម្មករសម្រាប់ចាក់វ៉ាក់សាំង កូវីដ១៩
លោក គួច ចំរើន អភិបាលនៃគណៈអិបាលខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២១បានចុះពិនិត្យទីតាំងសាលាបឋមសិក្សា និង អនុវិទ្យាល័យ តេជោ សែន កម្មករក្រុងដើម្បីរៀបចំធ្វើជា កន្លែងទីតាំងថ្មីសំរាប់ចាក់វ៉ាក់សាំងការពារជំង្ងឺកូវិដ១៩ជូនមន្រ្តីរាជការនិងប្រជាពលរដ្ឋ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអោយដឹងថា ដោយមានការអនុញ្ញាត្តិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងដើម្បីបង្ករការងាយស្រួល ក្នុងការ ចាក់វាំងសាំងជូនមន្ត្រីរាជការកដូចជាប្រជាពលរដ្ឋរដ្ឋបាលខេត្តបានសម្រេចប្តូទីតាំងថ្មី ពីមន្ទីពេទ្យបង្អែកចំការចេកមកដាក់សាលាបឋមសិក្សានិងអនុវិទ្យាល័យតេជោសែនកម្មករ ដែលទីតាំងសាលានេះពីមុនជាកន្លែងយកសំណាក។ ការចាក់វាំងសាំងលើទីតាំងថ្មីនេះនឹងត្រូវចាប់ផ្តើមពីថ្ងៃទី៧មិនាតទៅ ។ដោយឡែកចំពោះការចាក់ វ៉ាក់ សាំងនេះ គឺធ្វើឡើងទៅតាមការបែងចែក ដោយចាក់ទៅលើមន្ត្រីរាជការពាក់ព័ន្ឋជួរមុខជាមុនសិន។

គួរបញ្ជាក់ផងដែរថា បើយតាមការ ប្រាប់ ឲ្យដឹង ពីលោក ឃាង រម្យ មន្រ្តីអ្នកនាំពាក្យ សាលាខេត្ត ព្រះសី ហនុបានបញ្ជាក់ថាគិតត្រឹមម៉ោង០៩:៥០នាទីព្រឹកថ្ងៃទី៧មិនានខែមីនាឆ្នាំ២០២១នេះលទ្ធផលប្រតិបត្តិការរបស់ក្រុមការងារចម្រុះរដ្ឋបាលខេត្ត លើព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១៖-អ្នកវិជ្ជមានថ្មី ចំនួន ១២នាក់ ស្រី៣នាក់ជនជាតិចិន(បូកយោង៩៥នាក់ស្រី៤២នាក់)។ អ្នកជំងឺទាំងអស់បានដាក់អោយសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) និង កន្លែងព្យាបាល សាកាណា (Sakana) ។ យកសំណាកថ្មីតាម គោលដៅ HOTSPOT ចំនួន ២ កន្លែងបានចំនួន ៧៣ នាក់ ស្រី ៥៤នាក់ (បូកយោង ១០៦៦១នាក់ ស្រី ៤៥៧១ នាក់) ។បាន យកសំណាកលើកទី២ ចំនួន១៨នាក់ ស្រី ១១នាក់ (បូកយោង ចំនួន ៣២៤នាក់ ស្រី១១១នាក់)។

ក្នុងនោះបាន ពិន័យអន្តរកាលជាប្រាក់ចំពោះបុគ្គលដែលធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវតាមអនុក្រឹត្យលេខ២៧ ចំនួន៣នាក់ បានថវិកាចំនួន ៦លានរៀល ។បានចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងអាជីវកម្ម សេវាកម្មគ្រប់ ប្រភេទបានចំនួន ៥១០ កន្លែង ។បានបន្តដាក់គោលដៅត្រួតពិនិត្យនិងទប់ស្កាត់រថយន្តចេញ-ចូលខេត្ត ចំនួន ៤កន្លែង ។បានបន្តបិទការចេញ-ចូលទីតាំងសរុបចំនួន ៤៣កន្លែង ។បន្តស្រាវជ្រាវ និងអំពាវនាវ ល់អ្នកដែល មានការពាក់ព័ន្ធអោយស្ម័គ្រ ចិត្តមកយកវត្ថុសំណាក និងធ្វើចត្តាឡី ស័កអោយបានត្រឹមត្រូវ ស្រប តាមការណែ នាំរបស់ក្រសួងសុខាភិបាល ៕
អត្ថបទ៖ កោះពស់



-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង